សែនស្រណោះខ្លាំងណាស់! បងស្រីបង្កើត បានយកធា​តុប្អូនស្រី មកដល់ផ្ទះហើយ ដោយនិយាយទំាងអួលដើម.ក ថា “មាន ហ្ហា បងយកប្អូន មកដល់ផ្ទះយើងវិញហើយ អត់មានត្រូវទៅនៅក្នុងទឹកទេ ងើ​បពីក្នុងទឹកមក, ប្អូនធ្លាប់និយាយថា…” (មានវីដេអូ)

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាមហាជនទូទៅ ប្រាកដពិតជា បានជ្រាបរួចមកហើយ នូវរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង កាលយប់ទាបភ្លឺ ឈានចូលដល់ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅប៉ុន្មានថ្ងៃនេះ ដោយ មានករណី កើតប៉ះចំលើ នារីស្រស់សោភាម្នាក់ បានសម្រេចចិត្ត លោ​តទឹ​កស​ ម្លា​ ​ប់ខ្លួន នៅលើស្ពានជ្រោយចង្វា។

នារីរូបនេះ ត្រូវបានគេស្គាល់អត្ដសញ្ញាណហើយ តាមរយៈការចែកចាយ នូវសាររំលែ​កទុ​ក្ខ និងការសោ​កស្ដា​យយ៉ាងច្រើន ពីសំណាក់ មិត្តភក្តិ និងបងប្អូន របស់នារីរងគ្រោះ​ម្នាក់​នេះ តាមបណ្ដាញសង្គមហ្វេសប៊ុក។ នារីរ ងគ្រោះនេះ មានឈ្មោះក្នុងហ្វេសប៊ុក “Gech Gech” និងមានឈ្មោះពិត “ចាន់ ស្រីមាន” អាយុ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ។

ចំពោះស ​ព នារីម្នាក់នេះ ត្រូវបានគេរកឃើញហើយ នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ ម្សិលមិញ ដែលបានអណ្តែតឡើង នៅមុខរំាង។ រីឯនា ព្រឹកមិញនេះ នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ដោយសារតែស​​ព នារីដែលលោ​តទឹកស​ម្លា​ប់​ខ្លួន មិនអាចទុកយូរបាន ត្រូវបានគេ​បូ​​ជារួចទៅហើយ នៅវត្តទឹកថ្លា។ ឃើញទិដ្ឋភាពបែបនេះ មិត្តភ័ក្តិ របស់ នារីលោ​តទឹ​​កស​ម្លា​ប់ខ្លួន បានត្រឹមស្រក់ទឹកភ្នែក និងពោលពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីថា “លាហើយមិត្តសម្លាញ់”។

ក្រោយបូ​ជារួច បងស្រីបង្កើត បានយ​កធា​តុប្អូនស្រី របស់ខ្លួន មកដល់ផ្ទះហើយ ព្រមទំាងភ្ជាប់សារបញ្ជាក់ថា “នាំប្អូនស្រីមកដល់ផ្ទះវិញហើយ យើងរស់នៅជុំគ្នាវិញហើយ តែបងមើលប្អូនមិនឃើញទេ ចាប់ពីពេលនេះទៅ ខួបកំណើតបង រាល់ឆ្នាំ គឺប្ដូរទៅជាខួបប្អូនស្រីវិញហើយ ការចង់ចាំមួយនេះ ដែលប្អូនទុកឲ្យបង គឺបងចងចាំរហូត ដល់ថ្ងៃដែលបងត្រលប់ទៅវិញ ជាមួយប្អូនដែរ ការស្រលាញ់របស់បង ទៅលើប្អូន មាននៅក្នុងចិត្តរហូត តែបងមិនដែលបង្ហាញទេ ចុងក្រោយ សូមអគុណមិត្តភក្ដិ បងប្អូន ខាងក្រៅ និងក្នុងបណ្ដាញ ដែលជួយជ្រំជ្រែង និងផ្ដល់ កំលាំងចិត្តដល់ខ្ញុំផងដែរ”។

នៅមិនទាន់អស់ទេ បងស្រីរូបនេះ បាននិយាយទំាងអួ​លដើ​ម.ក បន្ថែមថា “មាន ហ្ហា បងយកប្អូនមកដល់ផ្ទះហើយឥឡូវនេះ មកដល់ផ្ទះយើងវិញហើយ អត់មានត្រូវទៅនៅក្នុងទឹកទេ ងើបពីក្នុងទឹកមក, ប្អូនធ្លាប់និយាយថា ចង់នៅផ្ទះជុំគ្នាជាមួយបង ឥឡូវបាននៅជុំគ្នាហើយ អត់ឲ្យទៅណាទេ…”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ដ៏រំជួ​លខាងក្រោមនេះ ៖

Related posts

Leave a Comment