ពិរោះខ្លាំងណាស់! សំឡេងស្មូតអ្នកនាង សាន់ ស្រីពៅ អ្នកស្មូតខ្មែររូបស្រស់ កំពុងល្បីខ្លាំងក្នុងហ្វេសប៊ុក (វីដេអូ)

ប្រិយមិត្តអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិសេសលោកតា លោកយាយ លោកពូ អ្នកមីង តាមភូមិស្រុកក្នុងប្រទេសកម្ពុជាមួយចំនួនធំ ប្រាកដណាស់នឹងបានស្គាល់អ្នកនាង សាន់ ស្រីពៅ មិនខាន ដោយអ្នកនាងគឺជាអ្នកស្មូតខ្មែរដ៏ជំនាញ និង មានទេពកោសល្យខ្ពស់មួយរូប ដែលពេលនេះកំពុងល្បីខ្លាំងក្នុងបណ្តាញសង្គម ។

ភាពល្បីល្បាញរបស់អ្នកនាង សាន់ ស្រីពៅ ត្រូវបានគេចាប់អារម្មណ៍ និង ស្គាល់ច្បាស់ ក្រោយពេលគេតែងបានឃើញនៅលើទំព័រហ្វេសប៊ុកអ្នកនាងមានការបង្ហោះវីដេអូជាច្រើនបង្ហាញពីសកម្មភាពរបស់អ្នកនាងកំពុងស្មូតនៅតាមបណ្តាកម្មវិធីបុណ្យទាននានា ដែលបងប្អូនតែងបានអញ្ជើញអ្នកនាងទៅចូលរួម ។ ការស្តាប់ស្មូតរបស់អ្នកនាង សាន់ ស្រីពៅ

តាមរយៈវីដេអូនោះ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើន លើកសរសើរមិនតិចទេដល់អ្នកនាងនូវទឹកដមសំឡេងស្មូតដ៏ពីរោះក្រអួនក្រអៅ ស្រួសស្រែស និង ពោលពេញទៅដោយរូបារម្មណ៍ ស្របទៅតាមអត្ថន័យនៃបទស្មូតនីមួយៗរបស់អ្នកនាងនោះ មិនត្រឹមតែមានជំនាញស្មូតប្រកបដោយទឹកដមសំឡេងពីរោះក្រអួនក្រអៅ រងំជាប់ចិត្ត ដិតជាប់អារម្មណ៍

ប៉ុណ្ណោះទេ អ្នកនាង សាន់ ស្រីពៅ ក៏ទទួលបានការលើកសរសើរពីរូបសម្រស់ស្រស់ស្អាត និង មានការតុបតែខ្លួនស័ក្តិសមជាស្ត្រីខ្មែរថ្លៃថ្នូរថែមទៀតផង ។ ចង់ដឹងអ្នកនាង សាន់ ស្រីពៅ ស្មូតខ្មែរបានពីរោះខ្លាំងបែបណានោះ? សូមចុចស្តាប់វីដេអូស្មូតរបស់អ្នកនាងមួយចំនួននៅខាងក្រោមនេះ ៖

Related posts

Leave a Comment