មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់! មាស សុខសោភា តុបតែងខ្លួន ក្នុងឈុតបែបប្រពៃណី សម្រស់ពិតជាលេចធ្លោខ្លាំងមែនទែន រហូតធ្វើឲ្យហ្វេនៗលាន់មាត់ថា…

នៅថ្ងៃកាន់បិណ្ឌ ១១ នេះ គឺចំថ្ងៃអាទិត្យ ដែលមានបងប្អូនជាច្រើន បានសម្រុកទៅស្រុកកំណើត និងមានអ្នកខ្លះទៀត ក៏បានរៀបចំចង្ហាន់ ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាមនានា ដើម្បីឧទ្ទិសកុសល ក៏ដូចជា ការសាងកុសលផលបុណ្យដល់ខ្លួនឯង។ ម្នាក់ស្លៀកសំលៀកបំពាក់យ៉ាងសមសួន និងស្រស់ស្អាត​ក្នុងឈុតសំលៀកបំពាក់បែបប្រពៃណីខ្មែរ សំដៅទៅវត្ត ដោយនៅក្នុងដៃមានចង្ហាន់ ទេយ្យទាន និងផ្កាភ្ញី ផងដែរ។

ដោយឡែកបើងាកមកមើលពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់ មាស សុខសោភា តារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំប្រទេសកម្ពុជាវិញ គឺស្រស់ស្អាតខ្លាំងណាស់ ក្នុងឈុតបែបប្រពៃណីខ្មែរ លើកដៃឡើងប្រណំ សំពះ យ៉ាងរាបសារ ទន់ភ្លន់ចំជានារីខ្មែរ រៀបចំខ្លួន ទៅកាន់ទីវត្តអារាម។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ មាស សុខសោភា បានបង្ហោះសារថា ” សូមអនុមោទនាថ្ងៃបិណ្ឌទី ១១ តើអ្នកទាំងអស់គ្នាអញ្ចើញទៅបានប៉ុន្មានវត្តហើយ? សូមជូនពរបងប្អូនទាំងអស់គ្នាសុខសប្បាយនិង សំណាងល្អគ្រប់ៗគ្នាក្នុងឱកាសបុណ្យភ្ចុំបិណ្ឌនេះ #ប្រសិទ្ធិសិរីសំអាងការ”។

Related posts

Leave a Comment