ភ្នំពេញ ៖ ពួកយើងមានសំណាងដែលបានកើតក្នុងផែនដីតែមួយ ដែលមានមនុស្សចម្រុះជាតិសាសន៍ សរុបជាង៧ពាន់លាននាក់ ស្រូបយកអុកស៊ីសែនពីភពផែនដីនេះតែមួយ តែរឿងគួរឲ្យសោកស្ដាយគឺវាសនារបស់មនុស្សយើងគ្រប់គ្នា សុទ្ធតែខុសៗគ្នា ទៅតាមបែបផែនលក្ខខ័ណ្ឌជីវិតរៀងខ្លួន ឬអាចនិយាយម៉្យាងទៀតថាសត្វលោកទាំងអស់សុទ្ធតែកំពុងរស់នៅទៅតាមកម្មរបស់ខ្លួនរៀងៗខ្លួន។ជីវិតមនុស្សម្នាក់ៗគ្មាននរណាចង់ក្រ តែដោយសារកាលៈទេសៈបង្ខំទេីបធ្វេីឱ្យមនុស្សមួយចំនួនខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ពោលដូចការរស់នៅការហូបចុក។ដោយក្នុងរូបនេះយេីងឃេីញបងស្រីម្នាក់ដែលគាត់ធ្វេីជាសន្តិសុខត្រូវគេងនៅតាមចឹញ្ចេីមផ្លូវដេីម្បីរកប្រាក់មកផ្គត់ផ្គង់ គ្រួសារក៏ដូចជាកូនដែលស្ថិតនៅលេីបន្ទុកគាត់ទាំងស្រុង៕
នេះបេីយោងតាមប្រភពគណនីហ្វេសបុកបងប្រុសម្នាក់មានឈ្មោះ”Bong Hak”បានធ្វេីការបង្ហោះរូបភាពនឹងខ្លឹមសារដោយបានសរសេរថា៖(អ្នកអាចស្អប់ភាពក្របានតែសុំកុំស្អប់អ្នកក្រ!អ្វីដែលខ្ញុំអាចជួយបងស្រីបានគឺបន្តិចបន្តួចពិតមែនក៏ប៉ុន្តែយើងត្រូវមានវប្បធម៍ចែករំលែកចែកគ្នារស់!ស្តាប់បងស្រីរៀបរាប់ពីជីវិតគឺពិតជាខ្លោចចិត្តអាណិតគាត់ជាស្ត្រីមេម៉ាយត្រូវរ៉ាប់រងចិញ្ចឹមម្តាយចាស់ជរានឹងកូនភ្លោះស្រី2នាក់ទៀតដោយគ្មានប្តីនៅជួយទំនុកបម្រុងចុះចោលគាត់ដោយសារតែញៀនថ្នាំ!)ប្រភព៖ហ្វេសប៊ុក