អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបរួចមកហើយ ថា កាលយប់ទាបភ្លឺ ឈានចូលដល់ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅប៉ុន្មានថ្ងៃនេះ មានករណីដ៏គួឲ្យភ្ញាក់ផ្អើលមួយបានកើតប៉ះចំ នារីស្រស់សោភាម្នាក់ បានសម្រេចចិត្ត លោតទឹកស ម្លា ប់ ខ្លួន នៅលើស្ពានជ្រោយចង្វា។
នារីរូបនេះ ត្រូវបានគេស្គាល់អត្ដសញ្ញាណហើយ តាមរយៈការចែកចាយ នូវសាររំលែកទុក្ខ និងការសោកស្ដាយយ៉ាងច្រើន ពីសំណាក់ មិត្តភក្តិ និងបងប្អូន របស់នារី រ ងគ្រោះម្នាក់នេះ តាមបណ្ដាញសង្គមហ្វេសប៊ុក។ នារី រ ងគ្រោះនេះ មានឈ្មោះក្នុងហ្វេសប៊ុក “Gech Gech” និងមានឈ្មោះពិត “ចាន់ ស្រីមាន” អាយុ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ។
លុះដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោងជាង ១២ ថ្ងៃត្រង់ គេប្រទះឃើញ សាកសព នារីស្រស់សោភា ដែលលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា ហើយ ដោយបានអណ្តែតឡើង នៅមុខវាំង។
ចំណែក នៅព្រឹកមិញនេះ នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ដោយសារតែស ព នារីដែលលោតទឹកស ម្លា ប់ខ្លួន មិនអាចទុកយូរបាន ត្រូវបានគេបូជារួចទៅហើយ នៅវត្តទឹកថ្លា។ ឃើញទិដ្ឋភាពបែបនេះ មិត្តភ័ក្តិ របស់ នារីលោតទឹកស ម្លា ប់ខ្លួន បានត្រឹមស្រក់ទឹកភ្នែក និងពោលពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីថា “លាហើយមិត្តសម្លាញ់”។
រឹតតែរំជួលចិត្ត និងខ្លោផ្សាបំផុត នោះ មុនពេលបូជា គេប្រទះឃើញ ម្តាយបង្កើត នារី ដែលលោតទឹកស ម្លា ប់ខ្លួន នេះ យំឡើងខ្សោះខ្លួនទៅហើយ ព្រោះតែក្តីស្រឡាញ់ អាណិត និងស្រណោះកូនខ្លាំងពេក ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាដែលទស្សនាវីដេអូនេះហើយភ្លាម ស្ទើរតែទប់ទឹកភ្នែកអត់ជាប់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖