មហាជនជាច្រើន ដែលប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកពិតជាបានជ្រាបហើយ ថា មានករណីដ៏គួឲ្យភ្ញាក់ផ្អើលមួយបានកើតប៉ះចំ នារីស្រស់សោភាម្នាក់ បានសម្រេចចិត្ត លោតទឹកស ម្លា ប់ ខ្លួន នៅលើស្ពានជ្រោយចង្វា កាលយប់ទាបភ្លឺ ឈានចូលដល់ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០។
នារីរូបនេះ ត្រូវបានគេស្គាល់អត្ដសញ្ញាណហើយ តាមរយៈការចែកចាយ នូវសាររំលែកទុក្ខ និងការសោកស្ដាយយ៉ាងច្រើន ពីសំណាក់ មិត្តភក្តិ និងបងប្អូន របស់នារីរងគ្រោះម្នាក់នេះ តាមបណ្ដាញសង្គមហ្វេសប៊ុក។ នារី រ ងគ្រោះនេះ មានឈ្មោះក្នុងហ្វេសប៊ុក “Gech Gech” និងមានឈ្មោះពិត “ចាន់ ស្រីមាន” អាយុ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ គេបានឃើញ នារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់ផ្កា១បាច់ រួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យ ពីក្រៅផងនោះ ហើយរថយន្តនោះ ក៏បើកទៅបាត់ បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង។ បន្ទាប់មក នារីខាងលើ បានដោះស្បែកជើង និងផ្កាមួយបាច់ដាក់ជាប់ស្បែកជើង ហើយលោតចូលទៅក្នុងទន្លេបាត់ស្រមោល តែម្ដង ភ្លាមៗ គេក៏បានរាយការណ៍ ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះ តែអកុសល នារីរ ងគ្រោះ ត្រូវបានលិចចូលទៅ ក្នុងទន្លេបាត់ ទៅហើយ។
ចំណែកនាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោងជាង ១២ ថ្ងៃត្រង់ គេប្រទះឃើញ សាកសព នារីស្រស់សោភា ដែលលោតទឹកស ម្លា ប់ ខ្លួន ពីលើស្ពានជ្រោយចង្វា ម្សិលមិញ ហើយ បានអណ្តែតនៅមុខវាំង។
ហើយសពនារីរូបនេះ ត្រូវបានក្រុមគ្រួសារ យកទៅដម្កល់ នៅវត្តទឹកថ្លាហើយ ។ រឹតតែរំជួលចិត្ត ខ្លោ ចផ្សា បំផុតនោះ ពេលម្តាយ របស់នារីដែលលោតទឹកស ម្លា ប់ ខ្លួន បានទៅដល់វត្ត និងឃើញសពកូនស្រីខ្លួនភ្លាម ទប់ស្មារតី លែងជាប់ យំឡើងសន្លប់បាត់ទៅហើយ ធ្វើឲ្យគ្រប់គ្នា នៅទីនោះទប់ទឹកភ្នែកក៏លែងជាប់ដែរ។
រីឯនៅព្រឹកមិញនេះ នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ដោយសារតែសព នារីម្នាក់នេះ មិនអាចទុកយូរបាន នាព្រឹកមិញនេះ ត្រូវបានគេបូជារួចទៅហើយ។ ឃើញទិដ្ឋភាពបែបនេះ មិត្តភ័ក្តិ របស់ នារីលោតទឹកស ម្លា ប់ ខ្លួន បានត្រឹមស្រក់ទឹកភ្នែក និងពោលពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីថា “លាហើយមិត្តសម្លាញ់”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា វីដេអូខាងក្រោមនេះ ៖