ទីបំផុត MV បទ “ជូនម៉ែ១លានខែភ្ជុំ” ច្រៀងដោយ ខេមរៈ សិរីមន្ត ចេញហើយ ពីរោះ និងមានន័យ ណាស់ រីឯទេសភាពស្អាតដល់ហើយ (មានវីដេអូ)

ជូនលុយកាក់ ទៅអ្នកមានគុណ មិនថាតិចក្តី ច្រើនក្តី ១លានក្តី ២លានក្តី ជាការបង្ហាញទឹកចិត្តគោរព ដឹងគុណចំពោះ ឪពុកម្តាយយើង ដែលបានចំណាយពេលវេលា និង ប្រាក់កាសជាមួយ កូនៗ ពីតូចដល់ធំ ជាការវិនិយោគដោយមិនរំពឹងការចំណេញមកវិញ គុណនេះមហាសែនធំ! ធ្វើបុណ្យជាមួយព្រះរស់ ទាន់ខែនៅភ្លឺ។ នេះជាសារខ្លះៗ ដែលខាងផលិតកម្ម រស្មីហង្សមាស បានភ្ជាប់សារជាមួយ MV បទចម្រៀងថ្មី ដែលទើបបញ្ចេញនៅមុននេះបន្តិច។

MV បទថ្មី នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ នេះ ចំថ្ងៃកាន់បិណ្ឌ ១១ មានចំណងជើងថា “ជូនម៉ែមួយលានខែភ្ជុំ” ច្រៀងដោយ ខេមរៈ សិរីមន្ត ដែលជាការ និពន្ធទំនុកច្រៀង និង Melody ដោយ ឈិត តេងរិទ្ធ, និពន្ធបទភ្លេង និងសម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។

ក្រោយទស្សនា និងស្តាប់កម្សាន្តចប់ភ្លាម អ្នកគាំទ្រ ជាច្រើន បង្ហាញអារម្មណ៍ថា ៖ ស្រលាញ់ អាយដល ពេញបេះដូង ល្អមើលម្លេសទេ ថែមទាំងពីរោះទៀត, MV​ ឡូយកប់ស៊េរី​ បទក៏ពីរោះ, MVគុណភាពខ្ពស់ណាស់ ថតរបៀបបុរាណ លាយសម័យទៀត សូមសរសើរ រស្មីហង្សមាស, ឆ្នាំនេះជួបជុំគ្រួសារ សប្បាយណាស់ MV រស់រវើកហ្មង នេះហើយទើបជាបទភ្ជុំបិណ្ឌប្រពៃណីខ្មែរពិតៗ ទេសភាពស្អាតណាស់ ។ តោះកុំឲ្យខាតពេលយូរ សូមទស្សនា MV បទ “ជូនម៉ែ១លានខែភ្ជុំ” ទំាងអស់គ្នា ៖

Related posts

Leave a Comment