ក្តៅៗ!​ ទីបំផុត បទទី២ របស់ ព្រាប សុវត្ថិ ចេញហើយ “ភូមិខ្ញុំ Update” ពីរោះប្លែក ថែមទំាង និពន្ធដោយ តន់ ចន្ទសីម៉ា ទៀត (មានវីដេអូ)

អ្នកគាំទ្រជាច្រើន ពិតជាបានជ្រាប ហើយមើលទៅ កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra យ៉ាងសម្រិតសម្រាំងបំផុត ដល់ថ្នាក់ធ្វើឲ្យ លោក ព្រាប សុវត្ថិ បង្ហាញក្តីរំភើប រីករាយ ជាខ្លាំង និងហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិននឹកស្មានដល់។

នៅទីបំផុត បទដំបូង របស់ លោក ព្រាប សុវត្ថិ ដែលច្រៀងនៅផលិតកម្ម Galaxy Navatra បានចេញផ្លូវការហើយ នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ក្រោមចំណងជើងថា “ខែភ្ជុំជ្រូកយំពេញទ្រុង” ។ មួយបទនេះ មិនត្រឹមតែពីរោះប៉ុណ្ណោះ ថែមទំាងអមដោយទេសភាព ស្រុកស្រែ ស្រស់ស្អាត គួរឲ្យទាក់ទាញជាខ្លាំង។ ម្យ៉ាងវិញទៀត គ្រាន់តែឮភ្លេងក៏ចង់រាំតាមដែរ។

លុះមកដល់ថ្ងៃទី ១៣ ខែកញ្ញា​ ឆ្នាំ ២០២០ បទនេះ ផ្ទុះការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ រហូតដល់មានអ្នកចូលទស្សនាជាង ១លាន ៥ សែន ដងបាត់ទៅហើយ សឹងតែមិនគួរឲ្យជឿ។

នៅមិនទាន់អស់ទេ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ ១១ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀង របស់ តារាចម្រៀង ព្រាប សុវត្ថិ មួយបទទៀតហើយ ក្រោមចំណងជើងថា “ភូមិខ្ញុំ Update” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ តន់ ចន្ទសីម៉ា និង និពន្ធបទភ្លេង ដោយ Numen។

ស្តាប់ចប់ភ្លាម អ្នកគាំទ្រជាច្រើន លាន់មាត់ថា ៖ ពីរោះណាស់ អាយដល, តន់ ចន្ទសីម៉ា បញ្ចេញស្នាដៃថ្មី រៀបរាប់ពីការប្រែប្រួលស្រុកភូមិ, កន្ទ្រឹមបែបស្រុកស្រែចេញមកហើយ ចាំមើលមានអ្នកណាថាអោយអាយដលទៀត, សំខាន់ បង តន់ ចន្ទសីម៉ា និពន្ធអោយទៀត។​ តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់កម្សាន្តទំាងអស់គ្នា ៖

Related posts

Leave a Comment