បទ “គុណពុកម៉ែ” ពី ខេមរៈ សិរីមន្ត ពិតជាល្អគ្រប់យ៉ាង ទាំងភ្លេង ទាំងអត្ថន័យ ទាំងសម្លេង ការដឹកនាំសម្តែង ពីរោះ និង កំសត់ ណាស់ (មានវីដេអូ)

ឪពុកម្តាយ ចំណាយពេលវេលា និង ប្រាក់កាសជាមួយ កូនៗ ពីតូចដល់ធំ ជាការវិនិយោគដោយមិនរំពឹងការចំណេញមកវិញ គុណនេះមហាសែនធំ ដូចនេះយើងជាកូនៗ ប្រញាប់ធ្វើបុណ្យជាមួយព្រះរស់ ទាន់ខែនៅភ្លឺ។ ស៊េរ ម្នាក់មួយមកដើម្បីបង្ហាញពីការដឹងគុណ នឹករលឹកអ្នកមានគុណដូច Admin ដែរ។ នេះជាសារខ្លះៗ ដែលខាងផលិតកម្ម រស្មីហង្សមាស បានសរសេរ អមជាមួយបទចម្រៀង ថ្មី ដែលទើបបញ្ចេញមុននេះ។

បទនៅរាត្រី ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ១០ នៃពិធីបុណ្យភ្ជុំ មានចំណងជើងថា “គុណពុកម៉ែ” ដែលជាការបកស្រាយ ដោយតារាចម្រៀង ខេមរៈ សិរីមន្ត ហើយក៏ជាការ និពន្ធទំនុកច្រៀង ដោយ គួយ ផល្លី, និពន្ធបទភ្លេង និងសម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។

ទើបតែចេញមិនទាន់បានប៉ុន្មានម៉ោងផង បទនេះ ទទួលបានការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ហើយក៏មានអ្នកខ្លះ និយាយថា ៖

មួយបទនេះ ល្អគ្រប់យ៉ាង ទាំងភ្លេង ទាំងអត្ថន័យ ទាំងសម្លេង ការដឹកនាំសម្តែង ពីរោះណាស់ កំសត់ណាស់ ហើយមានការចូលរួម សម្តែងពី សុគន្ធ និសា ទៀត, នេះហើយទើបជាបទភ្ជុំបិណ្ឌប្រពៃណីខ្មែរពិតៗ, បងមន្ត បទនេះចាក់ដោតបេះដូងខ្ញុំដល់ហើយ, កំសត់ខ្លាំងណាស់ អាយដល។

ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាបទមួយនេះ ដូចអ្វីដែលគេលើកឡើងមែន ឬក៏អត់នោះ តោះទៅទស្សនា និងស្តាប់កម្សាន្ត នាពេលរាត្រីនេះ ទំាងអស់គ្នា ដើម្បីបានរំសាយអារម្មណ៍ មុនពេលចូលគេង ៖

Related posts

Leave a Comment