ទោះរវល់ក្នុងមុខជំនួញខ្លាំង យ៉ាងណាក៏ដោយ ក៏គេ តែងតែឃើញ តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បាននំាគ្នាទៅដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់ ទង្វើរទាំងនេះហើយ ដែលសឹងតែមនុស្សគ្រប់គ្នាចង់បាន ធ្វើការខ្លះ សប្បាយខ្លះ។
រឹតតែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត ស្រីមុំ និងស្វាមី ចូលចិត្តតុបតែងខ្លួន ខ្លាំងណាស់ ហើយបានបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួនជាញឹកញាប់ផងដែរ មិនដែលដាច់ឡើយ។
ជាក់ស្តែងនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ នេះ ទៀត គេប្រទះឃើញ តារាសម្តែងស្រស់ស្អាតរូបនេះ និងស្វាមី បាននាំកូនស្រី សំណព្វចិត្តរបស់ខ្លួន ស្លៀកសំលៀកបំពាក់មួយឈុត មើលទៅប្លែក និងទាក់ទាញជាខ្លាំង។
ស្រីមុំ ក៏បានភ្ជាប់សារខ្លីមួយ ក្នុងហ្វេសប៊ុករបស់ខ្លួនថា “រូបភាពពេលអូនទៅវត្តបិណ្ឌ ៩ ជូនបុណ្យផងចា៎ រូបទី1 រម្យទមល្អណាស់កូន រូបបន្ទាប់ ខ្ចិលនិយាយ ចរឹតដើមកូនចេញមកភ្លាម kem_seimorokot_momo @seyha_kem
ឈុតគ្រួសារអូន ច្នៃដោយ Bopha Fashion Design”។
ឃើញរូបភាពទំាងនេះភ្លាម អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ដែល គង់ ចាន់ស្រីមុំ ពូកែជ្រើសរើសមួយឈុតនេះ ពិតជាស័ក្តិសមខ្លាំងណាស់ ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌ។
អ្នកខ្លះក៏និយាយថា ៖ ស្អាតណាស់អូន, មើលរូបហើយ មានអារម្មណ៍ចង់មានកូនដែរ សេចក្តីសុខណាស់, ប្លែកភ្នែកណាស់, Wow មើលម៉ូម៉ូអត់ចង់ស្គាល់, កាន់តែធំកាន់តែស្អាតអូនម៉ូម៉ូ ហើយក៏នៅមានពាក្យសរសើរជាច្រើនទៀត។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖