សូមចូលរួមរំលែកទុក្ខផង! មិត្តភក្ក័ម្នាក់ បានបង្ហោះសារមួយយ៉ាងក្តុកក្តួលទៅកាន់មិត្តជិតស្និតដែលបាត់បង់ជីវិតថា «សូមទោសពិតមែន នេះគឺជាអាវ Original របស់ CR7 ដែលហែងចង់បាន»

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនមានការសោកស្តាយជាខ្លាំងក្រោយ ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត ដែលបានកើតឡើងចំពោះក្រុមគ្រួសារមួយ ដោយធ្វើអោយនៅក្នុងក្រុមគ្រួសារនេះ មានទុក្ខជាទំងន់ ព្រោះត្រូវបានបាត់បង់សមាជិក ដែលជាកូនជាទីស្រលាញ់ស្មើគ្រប់ភ្នែក ព្រោះតែមជ្ជុរាជដ៏កាចសាហាវ បានឆក់យើងជីវិតរបស់គាត់ទៅទាំងនៅវ័យក្មេងបែបនេះសោះ។យ៉ាងណាមិញ ស្រាប់តែបុរសម្នាក់ដែលជាមិត្ដភក្ដិបុរសដែលបានទទួលមរណភាពខាងលើនេះ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Nget Raty បានសរសេររៀបរាប់រឿងដ៏សោកស្ដាយមួយ ដែលខ្លួនមិនអាចបំពេញបំណងរបស់មិត្ដភក្ដិខ្លួនជាលើកចុងក្រោយបាន។ ដោយក្នុងនោះរូបលោក បានសរសេររៀបរាប់ឲ្យដឹងថា៖«សូមទោសពួកម៉ាក់ អញយកយឺតពេលហេីយ សូមទោសពិតមែន

អញពិតជាចង់អោយហែងពាក់អាវនឹងទាន់ពេលណាស់ ព្រោះហែងស្រលាញ់អាវនឹងណាស់ អាវJuventus លេងរបស់CR7 នឹង ពេលហែងឈឺអញបាននិយាយជាមួយហែងថាអញមានអាវ Juventus លេខ របស់CR7 ទៀតណា ហែងចង់ពាក់អត់ ហេីយហែងនិយាយថាចង់ពាក់អាវ original អត់ចង់ពាក់copyទេ ហេីយហែងសេីច អញក៏ប្រាប់ហែងវិញថាចុមអាវoriginalណា ហែងពាក់អត់ ហេីយហែងក៏និយាយថាពាក់យកមក ហេីយហែងនិយាយឌឺអញទៀត ថាអត់ហ៊ានពាក់ទេ ខ្លាចរហែក ហេីយហែងសេីច ហេីយហែងបានសន្យាជាមួយអញថានឹងចាំពាក់អាវនឹងអោយអញមេីលតែឥលូវហែងកុហកអញហេីយ អាស្វិត ហែងអត់ដែលកុហកអត់ទេ លេីកនេះហែកកុហកអញហេីយ អាស្វិត ហែងក្បត់សន្យាហេីយ

ហែងមានដឹងខ្លួនអត់ ហែងមានចាំអត់ពេលដែលCR7 លេងហែងតែងតែមេីល ជាមួយអញ អោយតែCR7 លេង គឺមិនដែលខានទេគឺងុបងល់ម៉ងនិយាយទៅ ហេីយអោយតែRonaldo ទៅក្រុមណាយេីងរេទៅក្រុមនឹងដែលហេីយ យេីងគឺ team CR7 ពេលខ្លះហែងជាមួយអញអោយតែCR7 សុតចូលគឺសប្បាយចិត្តជាងត្រូវឆ្នោតទៀត ហេីយហែង1 អញគឺដូចគ្នាតែពេលនេះអញសន្យាថាយកអាវអោយហែងពាក់តែអញយកមកយឺតពេលហេីយ សូមទោសដែលបំពេញបំណងហែងជាចុងក្រោយមិនបាន ពួកម៉ាក់គ្នាសូមទោស អញពិតជាចង់អោយហែងពាក់អាវនឹងដេកលក់អោយស្រួលណាស់ ចង់អោយពាក់ដេករៀងរហូតណាស់ អញនិយាយមែនណា អាស្វិត អញសូមទោស ឥលូវអាវនឹងមកដល់ហេីយហែងឃេីញអត់អាវjuventusCR7 ហែងយកពាក់ទៅអញអោយហែងហេីយ លឺអត់ ពួកម៉ាក់ តែរៀងធំបន្តិចហេីយណា ពាក់រលុងៗទៅស្រួលពួកម៉ាក់ អាស្វិត ហែងដឹងអត់អាវនឹងអញស្រលាញ់ណាស់ណា តែអញអោយហែងពាក់ ព្រោះអីកាលនៅនៅរៀនហែងស្រលាញ់អញជាងគេ ស្តាប់អញជាងគេ នឹងហេីយឥលូវហែងយកពាក់ទៅពួកម៉ាក់ a svet»៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment