បទ “រលឹមខែភ្ជុំ” ច្រៀងដោយ កែវ វាសនា និង សុខ ពិសី ផ្ទុះការគាំទ្រយ៉ាងខ្លាំង ដល់ថ្នាក់ ហ្វេនៗ ហ៊ាននិយាយថា…(មានវីដេអូ)

កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ខាងផលិតកម្ម សាន់ដេ បានបញ្ចេញបទចម្រៀងមួយបទ សម្រាប់រដូវកាលខែភ្ជុំ ក្រោមចំណងជើងថា “រលឹមខែភ្ជុំ” ដែលជាការបកស្រាយ ដោយតារាចម្រៀង ដ៏ល្បីពីរដួង គឺ កែវ វាសនា និង សុខ ពិសី ដែលជាការរ និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេង ដោយ Jane Roffer។

រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ នេះ បទនេះ ផ្ទុះការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ ដែលមានអ្នកចូល ទស្សនាតាមរយៈហ្វេសប៊ុកផេកផលិតកម្មនេះ ជិត១លានដងបាត់ទៅហើយ។

ក្នុងនោះ គេឃើញ ហ្វេនៗ ជាច្រើនក៏បានចូល comment បង្ហាញពីអារម្មណ៍របស់ពួកគេផងដែរ ក្រោយស្តាប់បទដ៏ពីរោះរណ្តំមួយនេះ ដោយម្នាក់និយាយថា ៖ កែវ វាសនា និង សុខ ពិសី ចាប់ដៃគូគ្នាច្រៀង សមគ្នាណាស់ ហើយច្រៀងពីរោះទៀត អាយដលទាំង២, ពីរោះមែន, ពីរោះណាស់ បង កែវ វាសនា សំលេងគាត់ សឹងតែមិនចាំបាច់ប្រើភ្លេង ក៏ពីរោះ, ចេញបទអ៊ីចឹងៗមក ដឹងតែល្បីហើយ ព្រោះឥឡូវហ្នឹង គេចូលស្ដាប់ណាស់ វាមានអត្ថន័យល្អ ហើយអ្នកចំរៀង ក៏ច្រៀងពីរោះ ស័ក្តិសមនឹងសម្លេងរបស់បងទំាងពីរណាស់។

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យរងចាំយូរ ទៅស្តាប់ទំាងអស់គ្នា ៖

Related posts

Leave a Comment