ពិធីការីនី អ្នកនាងយុគ ចិន្តា៖ បង្ហាញពីក្តីសុខ និងស្នាមញញឹមយ៉ាងស្រស់ស្អាត ពេលបានធ្វើបុណ្យ ជាមួយក្រុមគ្រួសារ ព្រមជាមួយសារយ៉ាងខ្លីថា…

ពិធីការិនីដ៏ឆ្នើមប្រចាំស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍ CTN អ្នកនាង យុគ ចិន្តា គឺជាពិធីការិនី មួយរូបដែលពុកម៉ែបងប្អូនជាច្រើនបានស្គាល់ និងគោរពស្រលាញ់ ព្រោះតែសមត្ថភាពរបស់អ្នកនាង បានធ្វើឲ្យជនមានការស្ងប់ស្ងែងយ៉ាងខ្លាំង ។ ដោយឡែកក្រៅពីអាជីពជាពិធីការិនីហើយនោះ អ្នកនាងក៏ជាម្ចាស់ហាងកាត់ដេរសំលៀកបំពាក់ដ៏ធំមួយ ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដោយឡែកនារដូវបុណ្យភ្ជុំបិណ្ឌ ក៏មានបងប្អូនជាច្រើនបានធ្វើដំណើរទៅកាន់ទៅវត្តអារាម ដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃ។ ជាក់ស្តែងអ្នកនាងយុគ ចិន្តា និងក្រុមគ្រួសារ ក៏បាននាំគ្នាទៅវត្ត ក្នុងដៃមានចង្ហាន់ និងផ្កាភ្ញី ដើម្បីយកទៅប្រគេនដល់ព្រះសង្ឃ ដែលលោកគង់នៅវត្តអារាម ឧទ្ទិសកុសលផលបុណ្យដែលបានធ្វើ ជូនសាច់ញាតិសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ មកទទួលបុណ្យកុសលដែលកូនចៅបានធ្វើនៅពេលនេះ ។

យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងបានបង្ហោះរូបភាព អមជាមួយសារយ៉ាងរំភើប សប្បាយរីករាយ ព្រមជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្អាត អ្នកនាង និងក្រុមគ្រួសារ។ អ្នកនាងបានបង្ហោះសារឲ្យេដឹងថា “គុណម្ដាយគុណថ្លៃ កូនល្អប្រពៃលៃតាមសទ្ធា ដឹងគុណព្រះរស់បុណ្យដល់កូនភ្ងា បានដល់គ្រប់គ្នាក្នុងរដូវភ្ជុំបិណ្ឌ បិណ្ឌវេនទី9នៅវត្តបាយ៉ាប ខេត្តស្វាយរៀង ជូនបុណ្យកុសលដល់បងប្អូនទាំងអស់គ្នាផង។

Related posts

Leave a Comment