ទឹកចិត្តប្រពៃណាស់! ដោយក្តីអាណិតបរុសលក់ ពោត ឯកឧត្តម ហ៊ុនជា បានជួយឧបត្ថមទឹកប្រាក់ចំនួន…

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបដឹងហើយថា រឿងរ៉ាវកក្រើកបណ្តាញសង្គមកាលពីថ្មីៗនេះ ដោយសារបុរសម្នាក់ចូលលក់ពោត រួចត្រូវសន្តិសុឋចាប់យកនោះ ក្នុងនោះផងដែលមានមហាជនជាច្រើន មានការអាណិតអាសូរដល់បុរសលក់ពោតរូបនោះ ក្នុងនោះ ដែរ ក៏មានសប្បុរសជនជាច្រើនបានចូលរួមជួយជាថវិកាបន្តិចបន្តួចដល់បងប្រុសលក់ពោតស្ងោរខាងលើ ដែលនេះបង្ហាញឲ្យឃេីញពីការអាណិតស្រលាញ់ចំពោះគ្នាទៅវិញទៅមកក្នុងនាមជាជាតិសាសន៍ខ្មែរតែមួយនោះ។ យ៉ាងណាមិញ យោងតាមរយៈគណនីហ្វេសប៊ុករបស់លោក Sovann Rith Kin

ដែលនៅមុននេះបន្តិច បានមានការរៀបរាប់ថា ៖ «សូមគោរពទឹកចិត្តដ៏ប្រពៃ របស់ឯកឧត្តម ហ៊ុន ជា Chea Hun ដែលគាត់តែងតែចែករំលែកក្តីអាណិតអាសូរ ដល់បងប្អូនជាច្រើន ដែលកំពុងជួបទុក្ខលំបាក ដោយបានឃើញ បងប្រុសដែលជាអ្នកលក់ពោតស្ងោរម្នាក់ ត្រូវសន្តិសុខកោះពេជ្រ ចាប់យកពោតរបស់គាត់អស់កាលពីយប់មិ ញឯកឧត្តមក៏បានផ្ដល់ជាថវិកាដើម្បីជួយសម្រួលការខ្វះខាត ដល់បងប្រុសចំនួន 40 ម៉ឺនរៀល ជូនទៅដល់បងប្រុសតាមរយៈខ្ញុំបាទផ្ទាល់ផងដែរ។ ដោយឡែក ខ្ញុំសូមថ្លែងអំណរអរគុណ ដល់ឯកឧត្តមនិងជូនពរឯកឧត្តមសូមឱ្យមានសុខភាពល្អគ្រប់ក្រុមគ្រួសារ ហើយជួបតែ សំណាងល្អជោគជ័យគ្រប់ភារកិច្ច»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment