អីយ៉ា! ព្រះ​នាង​តូច ជេន​ណា ចេញ​បទ​ចម្រៀង​ថ្មីមួយ​បទទៀត សំរាប់ដូវ​បុណ្យ​ភ្ជុំ ពិតជាពិរោះរណ្តំតែម្តង (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ ព្រះ​នាង​តូច នរោត្តម ជេន​ណា ជា​បុត្រី​ទី​២​របស់​ព្រះ​ម្ចាស់​ក្ស​ត្រី​បុប្ផា​រី និង​ជា​ព្រះរាជ​នត្តា​របស់​សម្ដេច​ព្រះ​មហិស្សរៈ នរោត្តម ចក្រពង្ស​។ ព្រះ​នាង​តូច មិន​ត្រឹម​តែមាន​សម្ផស្ស​ស្រស់ស្អាត​នោះទេ ថែមទាំង​មាន​ទេពកោសល្យ​សិល្បៈ​ពោរ​ពាស​គួរ​ឲ្យ​ស្ញប់ស្ញែង។ដោយឡែក សមត្ថភាព​សិល្បៈ​របស់​ព្រះ​នាង​តូច​ដ៏​គួរ​ឲ្យ​ស្រឡាញ់​អង្គ​នេះ គឺ​ព្រះ​នាង​អាច​ច្រៀង​បាន​ទាំង​ចម្រៀង​សម័យ បុរាណ ថែមទាំង​ចេះ​ដើរ​ម៉ូដ និង​រាំ​ចង្វាក់ K-Pop ទៀតផង​។ ជាក់ស្ដែង​នៅថ្ងៃនេះ ព្រះ​នាង​តូច បានចេញ​ចម្រៀង​មួយ​បទ​ជា​កាដូ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការសរសើរ​មិន​ដាច់​ពី​មាត់​។​ក្នុងនោះដែរ ការបង្ហោះ​បទ​ចម្រៀង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ព្រះ​នាង​តូច បាន​សរសេរ​រៀបរាប់​ដូច្នេះ​ថា «​ដើម្បី​ជា​កាដូ​សម្រាប់​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ព្រះ​នាង​តូច ជេន​ណា បានចេញ​បទ​ចម្រៀង​មួយ​បទ​យ៉ាង​ពិ​រោះ​ក្រោម​ចំណងជើង​ថា​ ​ភ្ជុំបិណ្ឌ​ជុំ​ញាតិ​ ​ដែល​អត្ថន័យ​ពាក់ព័ន្ធ​ទៅនឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខ្មែរ ដូច្នោះ​ចង់ដឹងថា​ពីរោះ​យ៉ាងណា​នោះ​?

សូម​រីករាយ​ទស្សនា​ទាំងអស់គ្នា​!! »​។​យ៉ាងណាមិញ តាមរយៈ​បទ​ចម្រៀង​នេះ អ្នកគាំទ្រ​ បាន​បញ្ចេញមតិ​ដូច្នេះ​ថា «​គួរ​ឲ្យ​ស្រលាញ់​ណាស់​ព្រះ​នាង​តូច​»។ «​ពិត​ពីរោះ​ខ្លាំង​ណាស់​ឡើង​រណ្ដំ​​ម៉​ង​ព្រះ​នាង​តូច​»​។ «​ទ្រង់​ម្ចាស់​​ស្រស់​ស្អាត ​និង​ពីរោះ​ណាស់​ក្រាបទូល​»​។ « ចាស​ពិតជា​ពីរោះ​ណាស់ អរគុណ​ច្រើន​»​។ «​ព្រះ​នាង​ជេរ​ណា​ច្រៀង​ពីរោះ»។ «​ឡូយ​កប់​មោង ព្រះ​នាង​តូច​»​។ «​បទ​មាន​អត្ថន័យ ល្អ ព្រះ​នាង​តូច»៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment