ទឹកចិត្តល្អ! ក្រោយឃើញបងប្រុសលក់ពោតស្ងោរត្រូវបានសន្តិសុខចាប់អស់ ស្រាប់តែលោក តាំង គីមឡេង បានរឿងរំជួលមួយដោយបាន (មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបដឹងហើយថា កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ មានការផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ដែលបងប្រុសជាអ្នកលក់ពោតស្ងោរម្នាក់ ត្រូវបានសន្តិសុខកោះពេជ្រចាប់យកពោតស្ងោរគាត់ទៅទាំងអស់ ដែលទិដ្ឋភាពនេះ បានធ្វើឲ្យមហាជនជាច្រើនមានការអាណិតអាសូរចំពោះរូបគាត់ជាខ្លាំង។យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ វីរះ បានសម្ដែងនូវអារម្មណ៍ហួសចិត្តជាខ្លាំងចំពោះសកម្មភាពមួយនេះ និងបានមានការរៀបរាប់ឲ្យដឹងថា៖ «ខ្មែរដូចគ្នាទេ អីក៏អាក្រក់ម្លេះ អាណិតគាត់ណាស់ លក់ពោតស្ងោតិចតួចដើម្បីចិញ្ចិមគ្រួរសារ ឥលូវត្រូវសន្តិសុខកោះពេជ្រចាប់យកទៅបាត់ទៀត។ជាក់ស្តែង គាត់បានលើកដៃសំពះសំទោសដែរ គាត់ថាបងសុំម្ដងទៅគាត់នឹងបណ្ដើរកង់ចេញ

តែសន្តិសុខនៅតែមិនព្រមហើយសន្តិសុខលើកពោតស្ងោដាក់ឡើម៉ូតូជិះចេញទៅ ហើយគាត់ក៏ជិះកង់ចេញទៅតាមក្រោយបាត់ទៅដែរ បើមានបងប្អូនណាលក់ដូរនៅកោះពេជ្រសូមប្រយ្នត័ផង»។ដោយឡែក លោក តាំង គីមឡេង ដោយមេីលឃេីញពីទុក្ខលំបាក និងមានក្តីអាណិតជាខ្លាំងនោះ លោកក៏បានទទួលទិញពោតនេះទាំងអស់ និងបានមានជាពាក្យពេចន៍លេីកឡេីងថា ៖ «អ្វីដែលខ្ញុំសន្យាគឺខ្ញុំជួយពោត150ផ្លែ ខ្ញុំជួយទិញបងប្រុសទាំងអស់

ចាត់ទុកថាឲ្យបងៗសន្តិសុខគាត់យកទៅចែកគ្នាហូបចុះ ត្រឹមពួកគាត់លក់ពោតមួយថ្ងៃចំនេញមិនដល់100$ផងត្រឹមចិត្តអាណិតបិទភ្នែកជួយពួកគាត់ហេតុអ្វីធ្វេីមិនបាន ទោះតួនាទីក៏ដោយក៏វាហួសហេតុដែលពួកគាត់មិនបានទៅលួចឬឆក់ប្លន់គេឯណា ពួកគាត់ចង់មកលក់កន្លែងកំសាន្តបែបនេះ ព្រោះពួកគាត់លក់ឆាប់អស់ឆាប់បានទៅផ្ទះទេតេី ម៉ោងជិត12យប់ពួកគាត់នៅឈរលក់ចុះបេីពួកគាត់ជាឪពុកឬក្រុមគ្រួសារយេីង តេីអារម្មណ៍បែបណា»។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment