បន្ទាប់ពីផ្ទុះរឿងនារីស្រស់ស្អាតម្នាក់ លោ តទឹកសម្លា ប់ខ្លួនភ្លាម វ៉ាន់ នីឡា បង្ហោះសារភ្លែតថា “RIP for her បេះដូង​នារី​ម្នាក់​”

រឿងរ៉ាវរបស់នារីស្រស់ស្អាតម្នាក់ ដែលបានលោ តទឹកសម្លា ប់ខ្លូន នៅលើស្ពានជ្រោយចង្វារ នាយប់ទាបភ្លឺឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយបានបន្សល់ទុកតែផ្កា១បាច់ និងស្បែកជើង១គូជាការចងចាំដល់គ្រួសារតែប៉ុណ្ណោះ ។​ មានមហាជនជាច្រើន មានការងឿងឆ្ងល់មិនយល់ ពីមូលហេតុ ដែលប្អូនស្រី គាត់ គិតខ្លី សូម្បីតែក្រុមគ្រួសាររបស់ក៏មិនដឹងរឿងរបស់គាត់ផង ថាប្អូនស្រីរបស់គាត់ គាត់កើតរឿងអ្វី បានជាសម្រេចចិត្តធ្វើបែបនេះ។ តែយ៉ាងណាមិញ មានតែសូមឲ្យសមត្ថកិច្ចជួយស៊ើបអង្កេតនៅក្នុងរឿងមួយនេះឲ្យបានច្បាស់តែប៉ុណ្ណោះ។

ដោយឡែកបើយោងតាមគណនីហ្វេសប៊ុករបស់តារាកំប្លែង បានបង្ហោះសារថា “RIP for her បេះដូង​នារី​ម្នាក់​…

និទាឃរដូវ​​ចាកចេញ​ទៅ​ វស្សាន្តរដូវ​យាងមកដល់​ ។ តែអ្វីដែលអូនចងចាំគឺ​ ស្នាម​ថើប​នាហេមន្ដ​រដូវ​ ។

ឥឡូវ​ ទឹកដីដែល​យើង​ធ្លាប់​បណ្ដើរ​គ្នា​ គ្រប​ដណ្តប់​ដោយ​ភាព​ស្រងេះស្រងោច​។ ភាព​កក់ក្តៅ​ដែល​បងឲ្យអូន មិនរុះរោយតាម​ស្លឹកឈើ​ទេ។ ទោះចិត្តបងប្រែប្រួល​…អនុស្សាវរីយ៍​ នៅតែ​ជា​សុភមង្គល​ ។

សុភមង្គល​ដែល​អូន​ទុក​រំឭក​គ្រាន់​នឹង​ឈឺចាប់​ ។ អូនញញឹម ពេលអូនស្រមៃដល់ភាព​កក់ក្ដៅ​នោះ​ ។ ទឹក​ភ្នែក​អូន​ក៏ហូរ… ហូរ​ស្រោច​ផ្កា​ញញឹម​ក្លែងក្លាយ​។

ថ្ងៃ​អស្ដង្គត​ តែបងនៅតែជា​អរុណោទ័យ​នៃបេះដូងអូនរៀង​រហូត​…។ បាច់​ផ្កា​ ​និង​ស្បែក​ជើង​ គេងចាំ​ទទួល​បង​នៅ​លេី​ស្ពាន​នេះ។

អូនលាហើយ​ សម្លាញ់​ជីវិត​របស់​អូន…លាមួយ​ជីវិត​ …ថែខ្លួន​ ថែសុខភាព​ណា៎​បង! អូន​ស្រលាញ់​បង♥️😔

អត្ថបទដោយ៖​ ស៊ូ​ ខេមរិន្ទ​ កវីនិពន្ធ​ខ្មែរ

………….

(ការស្លា ប់វាមិនមែនជាជម្រេីសល្អទេ…ខ្ញុំដឹងថារឿងខ្លះមិនប៉ះលេីខ្លួនឯងពិតជាមិនដឹងថាឈឺប៉ុនណាទេ​ តែការស្លា ប់មិនអាចវិលវិញល្ងាចបាននោះទេ….. អ្នកអាចនឹងឱ្យបុរសនោះសោកស្តាយមួយរយៈពេលខ្លី​ តែគ្រួសាររបស់អ្នកឈឺផ្សារទុក្ខសោក​ និងវិប្បដិសារីមួយជីវិតនឹងការចាកចេញរបស់អ្នក…

នារីៗទាំងឡាយអេីយរឹងមាំឡេីង​ ធ្វេីខ្លួនឯងឱ្យប្រសេីរឡេីង​ ដោយយកការឈឺចាប់ពង្រឹងខ្លួនឯង​ ធ្វេីឱ្យជីវិតខ្លួនឯងល្អប្រសេីរឡេីង​ និងមានភាពជោគជ័យ​ ដោយមិនបាច់មានវត្តមានគេ​ នោះអ្នកនឹងឈ្នះ​ ឈ្នះខ្លួនឯង​ ហេីយក៏ឈ្នះម្នាក់នោះពិតប្រាកដដែរ…

ឯការដែលស្លា ប់វិញនោះ​ គឺជាការចាញ់ពិត​ ចាញ់ដោយយកជីវិតដ៏មានតម្លៃខ្លួនឯងទៅប្តូរព្រោះតែប្រុសដ៏ថោកទាបម្នាក់! ចូរស្រលាញ់ខ្លួនឯងឡេីង​ ជីវិតអ្នកមានតម្លៃណាស់​ ពេលដែលអ្នកគិតពិចារណាឱ្យច្បាស់នោះអ្នកដឹងថារឿងអ្វីក៏មានដំណោះស្រាយដែរ​ ហេីយការស្លា ប់គឺជាការគេចវេសនឹងបញ្ហាតែប៉ុណ្ណោះ)​

ដោយAdmin: កវីលាក់ស្នេហ៍​ Page កវីលាក់ស្នេហ៍ប្រលោមលោក

Related posts

Leave a Comment