ទាយមើលហ្វេនៗ MV មួយបទនេះ ដឹងតែផ្ទុះហ្មង ប្រជុំសុទ្ធតែតារាល្បីៗ ក្នុងឈុតសំលៀកបំពាក់ ស្អាតប្លែក ទាក់ភ្នែក ណាស់ (មានវីដេអូ)

នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃកាន់បិណ្ឌ១០ ហើយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរ យើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។ ហើយនៅតែសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យភ្ជុំបិណ្ឌ នឹងមកដល់។

ក្នុងនោះ គេប្រទះឃើញ ខាងផលិតកម្មផ្សេងៗ កំពុងតែថត MV ទាក់ទងបទចម្រៀងក្នុងរដូវភ្ជុំនេះផងដែរ សុទ្ធសឹងតែជាបទពីរោះៗ និងពេញនិយម ទំាងក្មេង ទំាងចាស់។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ លោក ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ប្រជុំសុទ្ធតែតារាល្បី ចូលរួមសម្តែង ក្នុង MV មួយ ។ តារាទំាងនោះមានដូចជា នាយ ក្រឹម, នាយ កុយ, លោក ខេមរៈ សិរីមន្ត, ស្រីលាភ ភរិយា នាយ ក្រឹម, ពេជ្រ ថៃ និងតារាជាច្រើនដួងទៀត ក្នុងឈុតសំលៀកបំពាក់ស្អាតប្លែក ទាក់ភ្នែកយ៉ាងខ្លំាង។

លោក ខេមរៈ សិរីមន្ត បានភ្ជាប់សារខ្លីមួយថា “ការងារថតហើយបងប្អូនចាំតែបន្តិចទៀតបានឃើញMVហើយ សាកទាយមើលបងប្អូន MV បទអី”។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូ និងរូបភាពស្អាតៗខាងក្រោមនេះ ៖

Related posts

Leave a Comment