អស្ចារ្យមែន ! ទីបំផុត ធុច សាលិ ខំប្រឹងរៀន តាមទាន់គេ នៅប្រទេសចិន ហើយ, ភរិយា ឧកញ៉ា ឌួង ឆាយ រំភើបចិត្តពេក ក៏និយាយថា…

គ្រប់គ្នា ប្រហែលជានៅចាំច្បាស់ចំពោះ ក្មេងប្រុសម្នាក់ឈ្មោះ ធុច សាលិ ដែលកំពុងទទួលបានប្រជាប្រិយភាពល្បីមកទល់សព្វថ្ងៃនេះ គឺដោយសារតែស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ ឈ្មោះ Venus Gwc បានបង្ហោះវីដេអូ នៃការលក់វត្ថុអនុស្សាវរីយរបស់ សាលិ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រោយមក សាលិ មានសំណាងខ្លំាងណាស់ ដោយទទួលបានការពេញចិត្តពីសប្បុរសជននានា និងជួយឧបត្ថម្ភ រហូត សាលិ មានឱកាសបានទៅរៀននៅ​សាលា​ឯកជន​មួយ​កន្លែង​ក្នុង​ខេត្ត Zhejiang ភាគ​ខាង​កើត​នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមបំណងប្រាថ្នារបស់ខ្លួន ដោយទទួលបានការឧបត្ថម្ភពីសាលាអន្តរជាតិ និង ការជួយជ្រោមជ្រែង បីបាច់ ថែរក្សា ពីលោក ឃិត ឈឿន និងក្រុមគ្រួសារ។

រីឯនាពេលថ្មីៗនេះទៀត គេប្រទះឃើញហ្វេសប៊ុក ឈ្មោះ 柬单网 បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាព សាលិ ឡើងច្រៀងជាភាសាចិន យ៉ាងពីរោះរណ្តំ នៅក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ដ៏ល្បីមួយ នៅក្នុងប្រទេសចិន។

នៅមិនទាន់អស់ទេ នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ភរិយា ឧកញ៉ា ឌួង ឆាយ បានបង្ហោះរូបភាពមួយសន្លឹក ដែលរូបគាត់បានថតជាមួយ សាលិ និងក្រុមគ្រួសារ។

រឹងតែរំភើប និងអស្ចារ្យនោះ ធុច សាលិ រៀនតាមទាន់គេ នៅប្រទេសចិនហើយ ។ ភរិយា ឧកញ៉ា ឌួង ឆាយ រំភើបចិត្តពេក ក៏និយាយថា “ខ្ញុំជួបសួរសុខទុក្ខប្អូនប្រុសសាលិ ខ្ញុំសប្បាយចិត្តពេលសាលិ ខំប្រឹងសិក្សារៀនតាមទាន់គេ នៅប្រទេសចិន និងបានផ្ដល់ថវិកា សំរាប់អាហារូបករណ៍បន្ត អោយប្អូនប្រុស ទិត្យា បន្តសិក្សារៀននៅសាលា Belti។ មីងសប្បាយចិត្ត និងមានមោទកភាព ចំពោះក្មួយៗ។ ប្រឹងតស៊ូបន្តែម ដើម្បីក្លាយជាទំពាំងស្នងឬស្សី”៕

Related posts

Leave a Comment