រំជួលចិត្ត! បងស្រីបង្កើត របស់នារី ដែលលោតទឹ​កស​ម្លា​ប់ខ្លួន រៀបរាប់ទំាងទឹកភ្នែកថា “ម្ដាយរបស់ខ្ញុំសន្លប់បាត់ហើយ ខ្ញុំអត់រឹងមាំ នឹងទទួលយករឿងហ្នឹងទេ, ខ្ញុំមិនទាន់ធ្វើអីបានទេ ក្រៅពីចាំដំណឹងពី…” (មានវីដេអូ)

មហាជនជាច្រើន ដែលប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកពិតជាបានជ្រា​បហើយ ថា មានករណីដ៏គួឲ្យភ្ញាក់ផ្អើលមួយបានកើតប៉ះចំ នារីស្រស់សោភាម្នាក់ បានសម្រេចចិត្ត លោ​តទឹ​កស​ម្លា​ប់ខ្លួន នៅលើស្ពានជ្រោយចង្វារ កាលយប់ទាបភ្លឺ ឈានចូលដល់ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០។

នារីរូបនេះ ត្រូវបានគេស្គាល់អត្ដសញ្ញាណហើយ តាមរយៈការចែកចាយ នូវសាររំលែ​កទុ​ក្ខ និងការសោ​កស្ដា​យយ៉ាងច្រើន ពីសំណាក់ មិត្តភក្តិ និងបងប្អូន របស់នារីរងគ្រោះ​ម្នាក់​នេះ តាមបណ្ដាញសង្គមហ្វេសប៊ុក។ នារីរងគ្រោះនេះ មានឈ្មោះក្នុងហ្វេសប៊ុក “Gech Gech” និងមានឈ្មោះពិត “ចាន់ ស្រីមាន” អាយុ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ គេបានឃើញ នារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់ផ្កា១បាច់ រួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យ ពីក្រៅផងនោះ ហើយរថយន្តនោះ ក៏បើកទៅបាត់ បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង។

បន្ទាប់មក​ នារីខាងលើ បានដោះស្បែកជើង និងផ្កាមួយបាច់ដាក់ជាប់ស្បែកជើង ហើយលោតចូលទៅក្នុងទន្លេបាត់ស្រមោល តែម្ដង ភ្លាមៗ គេក៏បានរាយការណ៍ ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះ តែអ​កុស​ល នារីរង​គ្រោះ ត្រូវបានលិចចូលទៅ ក្នុងទន្លេបាត់ ទៅហើយ។

ហើយម្សិលមិញនេះផងដែរ លុះដល់ម៉ោងជាង ១០យប់ទៅហើយ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ “Chan Raksmey” ដែលត្រូវជាបងស្រីបង្កើត នារីរងគ្រោះ បានរៀបរាប់ទំាងទឹកភ្នែកថា “ម្ដាយរបស់ខ្ញុំសន្លប់បាត់ហើយ ខ្ញុំអត់រឹងមាំ នឹងទទួលយករឿងហ្នឹងទេ តាំងពីព្រឹកដល់ពេលនេះ បាយទឹកអត់ទាន់បានចូលពោះខ្ញុំ សូម្បីតែ1គ្រាប់ ខ្ញុំពិបាកផ្លូវកាយ និងផ្លូវអារម្មណ៌ណាស់ នេះជាលើកទី2 នឹងមនុស្ស2នាក់ហើយ ដែលខ្ញុំត្រូវរាប់រង់ទទួលខុសត្រូវតែឯង ខ្ញុំមិនទាន់ធ្វើអីបានទេ ក្រៅពីចាំដំណឹងពីប៉ូលីស អរគុណ មិត្តភក្ដិ ទាំងអស់ និងក្នុងបណ្ដាញ ដែលជួយលើកទឹកចិត្ត និងបារម្មណ៍”។

ចំណែកខាងក្រោមនេះ ជាវីដេអូ ចុងក្រោយ ដែលបងស្រី នារីរងគ្រោះបានបង្ហោះ ហើយភ្ជាប់សាររំជួលចិត្តមួយថា “Videoចុងក្រោយ ដែរប្អូនស្រី ធ្វើឲ្យខ្ញុំយំ រហូតដល់ពេលនេះ ខ្ញុំមិនទាន់បានបើកមើលvideoនឹងទេ ព្រោះខ្ញុំទទួលយកមិនបាន”។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment