អារី យ៉ានិយាយថា៖ ធ្លាប់តែឃើញបងប្រុសនៅលើសង្វៀន យ៉ាងស្វាហាប់ និយាយលេងច្រើន តែពេលនេះបងប្រុសក្លាយជាមនុស្ស ស្រងូតស្រង៉ាត់ ចូលចិត្តនៅកន្លែងស្ងាត់ ដៃកាន់ឈើច្រត់ទៅវិញ…

គួររំលឹកផងដែលថាកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗនេះ មហាជនមួយចំនួនធំពិតជាបានជ្រាបខ្លះៗរួចមកហើយនូវស្ថានភាពជំងឺ របស់កីឡាករប្រដាល់ដ៏ល្បីមួយរូប គឺលោក អេ ភូថង ដោយត្រូវបានក្រុមគ្រួសារបញ្ចូនរូបលោកទៅកាន់ សង្គ្រោះបន្ទាន់ភ្លាមៗ នៅ មន្ទីរពេទ្យកាល់ម៉ែត ព្រោះលោកមានជំងឺច្រើនមុខ។ ក្នុងនោះបើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ “អារី យ៉ា” ក៏បានភ្ជាប់សារខ្លីបញ្ជាក់បន្ថែមថា “ជើងបងប្រុស អេ ភូថង កុំថាឡើយកម្រើក សូម្បីតែប៉ះក៏ឈឺដែរ … អាណិតគាត់ណាស់ ជំងឺច្រើនមុខម្លេះ រលាកសួតផង លើសខ្លាញ់ផង លើសអាស៊ីតផង សម្ពាធឈាមក៏មិនប្រក្រតី!!!”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៩ ហ្វេសប៊ុកដដែលក៏បានបង្ហោះសារមួយទៀត ពេលអានចប់ពិតជាមានអារម្មណ៍រំជួលចិត្តជាខ្លាំង ដោយប្រាប់ឲ្យដឹងថា៖ “ធ្លាប់តែឃើញបងប្រុសនៅលើសង្វៀនយ៉ាងស្វាហាប់និយាយលេងច្រើន តែពេលនេះបងប្រុសក្លាយជាមនុស្ស ស្រងូតស្រង៉ាត់ ចូលចិត្តនៅកន្លែងស្ងាត់ ដៃកាន់ឈើច្រត់ទៅវិញ… មានតែរកផ្លូវធម៌មករំងាប់ ផ្លូវអារម្មណ៏តែប៉ុណ្ណោះ ទើបបានធូរស្បើយ … អាណិតបងប្រុស អេ ភូថង ណាស់ ឈឺហើយនៅទារទៅធ្វើបុណ្យទៀត !!!”។ ក្នុងនោះម្ចាស់ហ្វេសប៊ុកនេះក៏បានបញ្ជាក់ក្នុង comment ថែមទៀតថា “ឈឺសន្លាក់ និង អាស៊ីត”៕

Related posts

Leave a Comment