ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ខេមរៈ សិរីមន្ត, នាយក្រឹម និងនាយកុយ ថតមួយប៉ុស្តិ៍នេះ ដល់ថ្នាក់ ធ្វើឲ្យហ្វេនៗ ភ្ញាក់ព្រឺត ហើយនិយាយថា…(មានវីដេអូ)

នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃកាន់បិណ្ឌ៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរ យើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។ ហើយនៅតែសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យភ្ជុំបិណ្ឌ នឹងមកដល់។

ក្នុងនោះ គេប្រទះឃើញ ខាងផលិតកម្មផ្សេងៗ កំពុងតែថត MV ទាក់ទងបទចម្រៀងក្នុងរដូវភ្ជុំនេះផងដែរ សុទ្ធសឹងតែជាបទពីរោះៗ និងពេញនិយម ទំាងក្មេង ទំាងចាស់។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ លោក ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពមួយសន្លឹកទៀតហើយ ដែលថតជាមួយ តារាកំប្លែងដ៏ល្បីល្បាញខ្លាំង២រូប គឺ នាយ ក្រឹម និង នាយ កុយ ហើយក៏បានបញ្ជាក់ថា “មិនសង្ហាតែទាន់សម័យ”។

ក្រោយឃើញរូបភាពនេះភ្លាម ធ្វើឲ្យហ្វេនៗ នាំគ្នាចូល comment ព្រាត ដោយនិយាយថា ​៖ ឡូយ ប្លែកណាស់ អាយដល ទាំងបី, សង្ហាណាស់ អាយដលខ្ញុំ, ប្រជុំសុទ្ធតែ អាលដល របស់ខ្ញុំ, កំពូលតារាទាំងបី, កំពុងថត MV ជូនម៉ែ១លានខែភ្ជុំ។ ដូចនេះដើម្បី ជ្រាប កាន់តែច្បាស់ បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment