អុញនោះ! តារាចម្រៀងកញ្ញាចាន់ ឡា ទប់លែងជាប់ចំពោះអ្នកមើលងាយនារីមានសាក់ ក៏បានបង្ហោះសារដាក់ចំៗទៅវិញថា

ភ្នំពេញ​ ៖ មហាជនជាច្រើនបានបើកភ្នែកធំៗ សឹងតែមើលមិនស្គាល់ថា រូបថតដែលកំពុងត្រូវបានអ្នកប្រើប្រាស់បណ្ដា ញសង្គម ចាប់អារម្មណ៍ខ្លាំង និង បានចែករំលែកបន្ដកន្ទុយគ្នានេះនាល្ងាចនេះ ជារូបរបស់បេក្ខនារីកម្មវិធី X Factor Cambodia លៀង ចាន់ឡា សោះ។ជាក់ស្តែង សឹងតែមិនគួរឱ្យជឿថាសម្រស់របស់បេក្ខនារី ចាន់ឡា មានការប្រែប្រួលសឹងតែ ៣៦០ ដឺក្រេ ខុសស្រលះពីមុនតែម្ដង ក្រោយពីនាងទទួលបានការឧបត្ថម្ហលើការកែ សម្ជស្ សពីហាងកែសម្ជស្សមួយកន្លែង និងបណ្ដាអ្នកឧបត្ថម្ហផ្សេងៗទៀតជាច្រើន។ ដោយឡែក មកដល់សព្វថ្ងៃនេះ ចាន់ឡា កពុងតែឡើងកូដជាខ្លាំង

ជាមួយការថតក៌ដូចជា សំដែងផ្សេងៗ ធ្វើអោយកញ្ញា ទទួលបានប្រាក់ចំនូលកាន់តែ ខ្ពស់ ក្នុងនោះផងដែល ចាន់ឡា ជាក្មេងស្រី ស្រលាញ់ការសាក់រូប ក្នុងនោះកញ្ញា មានប្រតិកម្មលើរូបមួយ ដែលគេបង្ហោះថា អ្នកចាក់សាក់ពេញ ខ្លួនអញ្ចឹង ដល់ពេលមានកូនទៅ តើគួរប្រដៅកូនរបស់ខ្លួនយ៉ាងដូចម៉្តេចទៅ នូវទង្វើរបស់ខ្លួន។ យ៉ាងណាមិញ ចាន់ឡា ផ្ទុះប្រតិកម្មនិងសរសេរថា

មិចមើលងាយនាក់ចាក់សាក់ម្ល៉េះ ខ្លួនគេសោះអីក៏ឈឺក្បាលម្ល៉េះ បើចឹងគួតែប្រដៅកូនខ្លួនឯងអោយល្អទៅ កូនគេ គេចេះប្រដៅហើយមិនបាច់ឈឺឆ្អាលរឿងគេទេ គេស្រលាញ់បានគេសាក់ ហើយគេក៏មិនបានយកខ្លួននាក់ឯងទៅសាក់ដែរ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment