អីយ៉ា ស្ងាត់ៗ អូនហ្វា និង ចឺម បបួលគ្នា ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ ស្លៀកមួយឈុតនេះ ស្អាតណាស់ ធ្វើឲ្យហ្វេនៗ លាន់មាត់ ថា…(មានវីដេអូ)

នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃកាន់បិណ្ឌ៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរ យើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។

ចាប់តំាងពីថ្ងៃកាន់បិណ្ឌ១​ រហូតដល់ថ្ងៃកាន់បិណ្ឌ៩ នេះ គេប្រទះឃើញ តារាល្បីៗជាច្រើនដួង និងក្រុមគ្រួសារ នាំគ្នា ទៅវត្ត រៀងៗខ្លួន ប្រកបដោយចិត្តជ្រះថ្លា ក្រៃលែង។

ក្នុងនោះផងដែរ គេប្រទះឃើញ តារាចម្រៀងដ៏ល្បី គឺ ចឺម និង តារាសម្តែង ស្រស់ស្អាត ប៊ែលឡា ហៅអូនហ្វា ក៏បាននាំគ្នា ទៅវត្ត​ចំពុះក្អែក ក្នុងកំឡុងពេលថ្ងៃកាន់បិណ្ឌនេះផងដែរ ក្នុងឈុតសំលៀកបំពាក់ស្រស់ស្អាត សមសួន ខ្លាំងណាស់។ អូនហ្វា ភ្ជាប់សារខ្លីមួយថា “ជួបអាយដលនៅវត្ត ជូនបុណ្យទាំងអស់គ្នាជួបតែសំណាងល្អ”។

ក្រោយឃើញរូបភាពមួយសន្លឹកនេះ ធ្វើឲ្យហ្វេនៗ នាំគ្នា សរសើរ និងនិយាយតប ថា ៖ អាយដលខ្ញុំស្អាតម្លេស, មើលទៅផ្អែមល្ហែមណាស់, ខ្ញុំឃើញដែរតាស ស្អាតខ្លាំងណាស់បងទាំង២, ចៃដន្យណាស់ បានជួបអាយដលរហូតចែ, អាយដលនឹកគូព្រេងទេដឹង បានជានៅណា មកណា ជួបរហូតអ៊ីចឹង ព្រមទំាងនៅមានពាក្យសរសើរ និងឌឺលេងច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment