ប្រពៃណាស់! ម្ចាស់ហាងបីយូធីស្ទរ បានរៀបចំបាយ100ប្រអប់ ខ្ចប់ថ្មីៗ ធ្វើដោយផ្ទាល់ដៃ អនាម័យល្អ ហើយឆ្ងាញ់ ទៅចែកជូនបងប្អូន នៅមន្ទីរពេទ្យគន្ធបុប្ផា

នៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ គេបានឃើញ ម្ចាស់ហាងបីយូធីស្ទរ បានរៀបចំបាយចំនួន ១០០ប្រអប់ ទៀតហើយ ដែលធ្វើដោយផ្ទាល់ដៃរបស់គាត់។ ម្ចាស់ហាងរូបនេះក៏បានបញ្ជាក់បន្ថែមទៀតថា៖ “23 10 2019 រៀបចំបាយ100ប្រអប់ ខ្ចប់ថ្មីៗធ្វេីដោយផ្ទាល់ដៃ អនាម័យល្អ ហេីយឆ្ងាញ់ ចែកជូនបងប្អូននៅមន្ទីរពេទ្យគន្ធបុប្ផា។ ជូនបុណ្យទាំងអស់គ្នាផងណា ខ្ញុំបង្ហោះលេីបណ្តាញសង្គមបែបនេះគឺដេីម្បីចែករំលែកដល់បងប្អូនដែលចូលចិត្តធ្វេីបុណ្យ នាំគ្នាទង្វេីរល្អៗបែបនេះកាន់តែច្រេីនឡេីងៗ”។

គួររំលឹកឡើងវិញផងដែរថា កាលពីពេលកន្លងទៅ ម្ចាស់ហាងបីយូធីស្ទរ នេះ ក៏ធ្លាប់បានយកបាយសាច់ជ្រូក ពងទាចៀន ដែលបានធ្វេីដោយផ្ទាល់ដៃ យកទៅចែកជូនបងប្អូនដែលនាំកូនពិនិត្យជំងឺនៅមន្ទីរពេទ្យគន្ធបុប្ឆា ចំនួន១០០ប្រអប់ និងយកបាយចំនួន១០០ ប្រអប់ ផ្សេងទៀត ទៅចែកជូនចាស់ៗនៅមុខវាំង ផងដែរ ប្រកបដោយទឹកចិត្តជ្រះថ្លា បរិសុទ្ធ លាយឡំ ជាមួយទឹកមុខញញឹម និងពេញចិត្តជាខ្លាំង។ ទង្វើរដ៏ប្រពៃរបស់ម្ចាស់ហាងនេះ បានទទួលការពេញចិត្តជាខ្លាំងពីសំណាក់បងប្អូនប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក៕

Related posts

Leave a Comment