មិនធម្មតា! ឧកញ៉ា អ៊ាន សៀវម៉ី តែងខ្លួនប៉ុន្មានឈុតនេះ ស្អាតប្លែកខ្លាំងណាស់ មើលសឹងមិនស្គាល់ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា ទំលាយអារម្មណ៍ពិត ថា…

កាលពី ព្រឹក ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកជំនួញ ដ៏ល្បីល្បាញម្នាក់ បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបគាត់ និងស្វាមី បានធ្វើពិធីក្រុងពាលី បុ​កគ្រឹះ សាងសងភូមិគ្រឹះថ្មី របស់ខ្លួន យ៉ាងអធិកអធមបំផុត ស្ទើរមិនគួរឲ្យជឿ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ពោរពេញដោយក្តីសប្បាយរីករាយ និងត្រេកអរ គ្រប់ៗគ្នា។

បើតាមការបញ្ជាក់របស់លោកជំទាវ ប្រាប់ដល់សារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា ភូមិគ្រឹះមួយនេះ ចំណាយទឹកប្រាក់រហូតដល់ទៅជាង៥លានដុល្លារ សហរដ្ឋអាមេរិច។

នៅក្នុងថ្ងៃដ៏ពិសេសនោះ ក៏ចំថ្ងៃខួបកំណើត របស់ លោកជំទាវផងដែរ ព្រមទំាងបានធ្វើពិធីជប់លាង ជាមួយ ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ដោយកម្មវិធីរបស់ ឧកញ៉ា រូបនេះ បានរៀបចំធ្វើឡើង នៅអគារ E នៃមជ្ឈមណ្ឌល មហាមង្គល សែនសុខ។

មិនទាន់អស់ទេ នៅថ្ងៃដដែលនេះ លោកជំទាវ បានបញ្ចេញរូបភាពស្អាតៗ របស់ខ្លួន ដែលស្លៀកសំលៀកបំពាក់ជាច្រើនឈុត ហើយភ្ជាប់សារខ្លីមួយថា “ថ្ងៃ០៩ ខែ០៩ ជាថ្ងៃខួបកំណើតនាងខ្ញុំ ឧកញ៉ា អ៊ានសៀវមុី នាងខ្ញុំឧកញ៉ា អ៊ាន សៀវ មុី សូមអរគុណដល់លោកអ្នកមានគុណទាំងពីរ ដែលលោកបានផ្តល់កំណើតដល់រូបនាងខ្ញុំ ! កូនសូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក សូមជួយតាមថែរក្សាលោកទាំងពីរ សូមអោយមាន សុខភាពល្អ សំណាងល្អ អាយុយុឺនយូរ នៅជាម្លប់ដល់កូនៗ ចៅៗ គ្រប់ក្រុមគ្រួសារ។ សូមជូនពរជ័យលាភសំណាង មានដល់បងប្អូនជនរួមជាតិគ្រប់គ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។”។

ក្រោយឃើញរូបជាច្រើនសន្លឹកនេះភ្លាម គ្រប់គ្នា បានទំលាយអារម្មណ៍ពិតថា ៖ ស្អាតណាស់ចែ, ពិតជាស្រស់ស្អាតខ្លាំងណាស់ បងស្រី, ស្អាតៗម្លេស លោក, ស្អាតគ្រប់ឈុតហ្មង, បងស្រីបង្ហាញពីវប្បធម៌ខ្មែរបានល្ឣណាស់ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេលសូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment