ជួយស៊ែរម្នាក់មួយផង! រដូវកាលបុណ្យទាន គ្រប់វត្តមានចង្ហាន់ហូរហៀរ កម្សត់អីតែវត្តមួយនេះ មិនសូវមានពុទ្ធបរិស័ទលោកអញ្ជើញទៅ ទើបខ្សត់ចង្ហាន់ វត្តនេះស្ថិតនៅខេត្ត…

នៅក្នុងរដូវបុណ្យទាន មានបងប្អូនប្រជាពលរដ្ឋ ខ្មែរជាច្រើនសម្រុកទៅធ្វើបុណ្យ សន្សំកុសល និងឧទ្ទិសកុសលផលបុណ្យ ជូនដល់សាច់ញាតិ សន្តាន ដែលលោកបានចែកឋានទៅ អស់រយៈកាលជាយូរមកហើយ ។ នៅថ្ងៃនេះ គឺជាថ្ងៃកាន់បិណ្ឌទី៨ហើយ មានបងប្អូនជាច្រើន បានធ្វើដំណើរ ទៅវត្ត ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក្នុងសំលៀកបំពាក់សមរម្យ ទៅតាមប្រពៃណីខ្មែរ ។ ពិធីបុណ្យកាន់ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនគ្រប់ទិសទី បានទៅជួបជុំបងប្អូននៅតាមស្រុក ភូមិ របស់ខ្លួន ដើម្បីធ្វើបុណ្យរួមគ្នា។

ដោយឡែកបើយើងមកមើលពី វត្តដ៏កំសត់មួយ ដែលនៅតំបន់ដាច់ស្រយាល ដូចជានៅលើភ្នំជាដើម មិនសូវមានពុទ្ធបរិស័ទ លោកអញ្ជើញបានទៅដល់ទេ ។ ជាក់ស្តែង វត្តមួយ ដែលមានឈ្មោះថា អាស្រមភ្នំគ្រង (ភ្នំតូច) ព្រះសង្ឃដែលគង់នៅវត្តនេះ កំពុងតែជួបនូវបញ្ហាខ្វះចង្ហាន់ ដោយសារតែពុំសូវមានពុទ្ធបរិស័ទលោកអញ្ជើញទៅ ទើបឆ្នាំនេះ ញាតិញោម លោកអញ្ជើញមកតិចជាងឆ្នាំមុន។

យ៉ាងណាមិញ បើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Ros Chhun” លោកបានបង្ហោះសារថា “អាស្រមភ្នំគ្រង វេនទី7ហើយ លោកតាថាមានញ្ញាតិញោម មកតិចជាងឆ្នាំមុន។ ថ្ងៃនេះបានចង្ហាន់ទឹកសុទ្ធ ទឹកផ្លែឈើនឹងបច្ចៃបន្តិចបន្តួចប្រគេនព្រះសង្ឃផងដែរ”។

បងប្អូនដែលមានបំណងចង់ធ្វើចង្ហាន់ទៅប្រគេន ព្រះសង្ឃ ដែលលោកគង់នៅអាស្រមភ្នំគ្រង (ភ្នំតូច) បងប្អូនអាចធ្វើដំណើរ ទៅកាន់ ខេត្តកំពង់ ដែលអាស្រមរបស់លោកតា គឺស្ថិតនៅភូមិ​ស្គន់​ ឃុំសូទិព្វ​ ស្រុកជេីងព្រៃ ​ខេត្តកំពង់ចាម​។ បើទៅពីភ្នំពេញវិញហួសផ្សារផ្អាវប្រហែលជា1គីឡូដីបងមើលខាងឆ្វេងដៃគេដាក់ក្លោងទ្វាវត្តជើងព្រៃ ជិតរោងចក្រស្បែកជើង ជីហួយ”។

Related posts

Leave a Comment