ទទួលយកមិនទាន់បានទេ ប៉ាមិនដែលឲ្យប្រពន្ធកូនលំបាកសូម្បីតែបន្តិច ប៉ាស្រលាញ់ប្រពន្ធកូនខ្លាំងណាស់ មិនគួរណាត្រូវទទួលមរណភាព ដោយសារតែ

កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការណ៍គ្រោះ ថ្នាក់ ចរា ចរណ៍ មួយបានកើតឡើង ដែលបណ្ដាលឲ្យតៃកុងឡាន Toyota Sienna ម្នាក់ គៀ ប ជាប់ក្នុងរថយន្ដ ហើយបាន ស្លា ប់ បាត់ បង់ ជី វិត នៅពេលបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ដ សៀមរាប ចំណែកឯមនុស្សចំនួន ៥នាក់ទៀត ទទួល រង រ បួ ស ធ្ង ន់។ ហេតុការណ៍មួយនេះ បានកើតឡើង ស្ថិតនៅ​ក្នុង ភូមិ​ចក ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភពសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា៖”មុនពេលកើតហេតុ មាន​រថយន្ត​មួយគ្រឿង ម៉ាក Toyota SIENNA ផលិត​ឆ្នាំ​២០០៤ ពាក់​ផ្លាកលេខ ភ្នំពេញ 2AC-9971 ជា​ប្រភេទ​រថយន្ត ដឹក​អ្នក​ដំណើរ​ធុន​តូច ពណ៌​ទឹកមាស បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សួ ភិន អាយុ​៤៧​ឆ្នាំ (ស្លា ប់ បាត់ បង់ ជីវិត) មាន​លំនៅ នៅផ្ទះ ១០៦​ឌ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​ដឹក​មនុស្ស ៦នាក់ ក្នុងនោះ​ស្រី ៥នាក់ បើកបរ​ក្នុងទិសដៅ ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត ម៉ាក LEXUS ផលិត​ឆ្នាំ​1998 ពាក់​ផ្លាកលេខ ភ្នំពេញ 2M-4334 ប្រភេ ទ ​រថយន្ដទេសចរណ៍ ពណ៌​ទឹកមាស អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ មាន​អ្នករួមដំណើរ​ម្នាក់ ដោយ​បើកបរ ក្នុងទិសដៅ បញ្ច្រាសទិស​គ្នា គឺ​ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច ដោយ​មិនបាន​ប្រុង ប្រ យ័ត្ន ក៏បាន​បុ ក ​គ្នា យ៉ាង​ពេញទំ ហឹ ង តែម្តង​“។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងហេតុការណ៍ដ៏ រ ន្ធ ត់ មួយនេះផងដែរ គេប្រទះឃើញគណនី ហ្វេសប៊ុកមួយមានឈ្មោះ Buffz Ly ត្រូវជាកូនស្រី តៃកុងឡាន Toyota Sienna ដែលបាន ស្លា ប់ បាត់ បង់ ជី វិត ក្នុងហេតុការណ៍ខាងលើ បានបង្ហោះសារមួយចំនួនថា៖”សុំរៀបរ៉ាប់ពីប៉ាត្រួសៗ! ទី១ ប៉ាមិនដែលអោយប្រពន្ធកូនលំបាកសូម្បីតែបន្តិច ប៉ាស្រលាញ់ប្រពន្ធកូនណាស់ ម៉ាក់និយាយថា គាត់មានសំណាងណាស់ដែលមានប៉ា តាំងពីរៀបការរយៈពេល២៦ឆ្នាំ ពួកគាត់ស្រលាញ់គ្នាណាស់ មិនដែលឈ្លោះ ទា ស់ ទែ ង គ្នាឡើយ។ ទី២ ប៉ាមិនចេះផឹកសុី លេងល្បែង ស្រីញីទេ គឺខំតែរកសុីមួយមុខ ទោះឈឺ ក៏មិនប្រាប់ប្រពន្ធកូនដែរ គឺគិតតែខំរកសុី។ ទី៣ ពេលខ្លះកន្លះខែទៅមួយខែ ប៉ាមិនទាន់ចូលផ្ទះម្តងផង គាត់បើកឡានផ្លូវឆ្ងាយ (ភ្នំពេញ-ប៉ោយប៉ែត) មួយថ្ងៃពីរជើង មិនហ៊ានសំរាក ព្រោះខ្លាចប្រពន្ធកូនអត់ ខ្លាចប្រពន្ធកូនមិនមានបានដូចគេ។ ទី៤ មួយរយៈចុងក្រោយ ប៉ាឈឺច្រើន រអ៊ូថាបា ក់ កម្លាំង អត់ងងុយ ម៉ាក់ចេះតែប្រាប់ថា អោយសំរាកខ្លះទៅកុំខំពេក ថែសុខភាពនៅផ្ទះសិនទៅ តែប៉ាថាអត់អីទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី៥ ប៉ាជាបង្គោលមួយដ៏រឹ ង មាំ រកម្នាក់ឯងចិញ្ចឹមមួយគ្រួសារ ជាជំហរសម្រាប់កូនៗនិងប្រពន្ធ ដូចពាក្យគេនិយាយថា (រកតែឯង សុីមួយហ្វូង)។ ទី៦ ឆ្នាំមុនខែ៩ ឆ្នាំ២០១៩ ប៉ា ធ្លា ប់ គ្រោះ ថ្នាក់ ចរា ចរណ៍ ម្តងហើយ តែមិនប៉ះ ពា ល់ ដល់ ជី វិត គ្រាន់តែ ខ្ទេ ច ឡាន មកដល់ខែ៩ ឆ្នាំ២០២០នេះ ម៉ោង៣ ចូល៤ទៀបភ្លឺ ប៉ា បាន គ្រោះ ថ្នាក់ ចរា ចរណ៍ បាន ស្លា ប់ បាត់ បង់ ជី វិត (គ្រោះ ថ្នាក់ ខែ៩ ដូចគ្នា ហើយទីតាំង គ្រោះ ថ្នាក់ នៅសៀមរាបដូចគ្នា) មុននឹង ស្លា ប់ ប៉ាបានស្រែកថ្នូរហៅប្រពន្ធកូន តែគ្មានអ្នកណាទាន់ដង្ហើមប៉ាទេ ជិះបានពាក់កណ្តាលផ្លូវ ពេទ្យខលមកថា ប៉ា ស្លា ប់ ហើយ ខ្ញុំសឹ ង តែមិនជឿថា ប៉ាទៅចោលគ្រួសារ ក្នុងចិត្តឈឺចាប់ដូចគេ ចា ក់។ ខ្ញុំស្តាយ ស្តាយប៉ាខ្ញុំជាមនុស្សល្អ បើមានជាតិក្រោយ សូមប្រាថ្នាធ្វើជាកូនប៉ាគ្រប់ៗជាតិ សូមប៉ាទៅអោយបានសុខណាប៉ា ទៅចាប់ជាតិថ្មី មានអាយុវែងនិងមិនលំបាកដូចជាតិនេះ កូនស្រលាញ់ប៉ា”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment