នាយ ព្រែក គឺជាពិធីករ ដ៏ល្បីមួយរូប កំពុងមានប្រជាប្រិយភាពខ្លាំងមកទល់ពេលនេះ ហើយ នាយ ក៏ត្រូវជាកូនប្រុសបង្កើតរបស់ តារាកំប្លែងជើងចាស់ យាយ យ៉យ ផងដែរ។ កន្លងទៅ នាយ ព្រែក និងអ្នកម្តាយរូបនេះ តែងតែបង្ហោះភាពជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីភាពរីករាយ និងកក់ក្តៅយ៉ាងខ្លាំងពីក្រុមគ្រួសាររបស់ខ្លួន។
ចំណែកកាលពី ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ នាយ ព្រែក បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពី យាយ យ៉យ ដែលត្រូវជាម្តាយរបស់ខ្លួន ក្នុងដំណើរកម្សាន្តដ៏សប្បាយរីករាយមួយ ទៅកាន់ខេត្តសៀមរាប ហើយមើលទៅរូបភាពទំាងនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន សរសើរថា ៖
2នាក់ម៉ែកូននេះគួរឲ្យស្រលាញ់ណាស់ គឺពិតជាកូនប្រុសល្អមែន តែងតែឃើញបណ្តើរ អ្នកម្តាយ លំហែកាយ ជារើងៗ, ឡូយកប់ហ្មង ព្រមទំាងនៅមាន comment ជាច្រើនទៀតមិនអាចរៀបរាប់អស់។
នៅមិនទាន់អស់ទេ ឆ្លៀតពេលទំនេរ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ ៨ គេប្រទះឃើញ នាយ ព្រែក នាំម្តាយ របស់ខ្លួន ច្រៀងលេងកម្សាន្តជាមួយខ្លួន មើលទៅពោរពេញដោយក្តីសុខ និងកក់ក្តៅជាខ្លាំង។
ក្រោយស្តាប់ចប់ ធ្វើឲ្យហ្វេនៗ របស់ នាយ ព្រែក និង យាយ យ៉យ លាន់មាត់ថា ៖ ព្រែកជាកូនល្អ តែងតែធ្វើឲ្យម្តាយរីករាយរហូត, ច្រៀងពីរោះណាស់ ទំាងម្តាយ និងកូន ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលបង្ហាញក្តីរំភើបចិត្តជាខ្លាំង ក្រោយឃើញ ក្រុមគ្រួសារ យាយ យ៉យ ពោរពេញដោយសុភមង្គលបែបនេះ។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់ យាយយ៉យ និង នាយ ព្រែក ច្រៀងលេងកម្សាន្តទំាងអស់គ្នា ៖