ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញនារីម្នាក់ ស្លៀកមួយឈុតនេះ ដោយកែច្នៃ ចេញពីស្លឹកចេក អង្ករដំណើប ផ្លែម្រេច គ្រាប់សណ្ដែកខៀវ សាច់ជ្រូក និងដើមព្រៀល ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា លាន់មាត់ថា…(មានវីដេអូ)

នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃ កាន់បិណ្ឌ៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២០ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២០។ ក្នុងឱកាសដ៏ពិសេសនេះផងដែរ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកមួយ ឈ្មោះ Kim Hai បានបង្ហោះរូបភាពដ៏គួរឲ្យទាក់ទាញប៉ុន្មានសន្លឹក ពីនារីដ៏ស្រស់ស្អាតម្នាក់ ធ្វើការតុបតែងខ្លួន ដោយប្រើ​ប្រាស់ស្លឹកចេក រហូតដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ចំពោះការច្នៃប្រឌិត ដ៏ប្លេកបែបនេះ។

ហ្វេសប៊ុកខាងលើបានបញ្ជាក់ថា “នារីនំអន្សមជ្រូកខ្មែរ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ប្រពៃណី​ខ្មែរ​មួយ​ ដែល​តែងតែ​ធ្វើ​ឡេីង​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ពិធី​បុណ្យ​មួយ​នេះ​ អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​គឺ​កាវេចនំ​អន្សម។ ​កុំ​ភ្លេច​រៀន​វេច​នំ​អន្សម​ខ្មែរ​យើង ​ទាំងអស់​គ្នា​ណា កែច្នៃឈុតចេញពី ស្លឹកចេក អង្ករដំណើបផ្លែម្រេចនិងគ្រាប់សណ្ដែកខៀវ ជាមួយនិងសាច់ជ្រូកហើយនិងដើមព្រៀល”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់ថា ៖ ស្អាតណាស់បង, ស្អាតកប់ហ្មង បង, មិនសរសើរមិនបាន, ប្លែកភ្នែកមែនទែនស្អាតខ្លាំងណាស់, ស្អាតណាស់ គំនិច្នៃប្រឌិតពិតជាពូកែមែនក្មួយ, អស្ចារ្យណាស់ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment