អីយ៉ា! ចំគំរប់ខួបមួយឆ្នាំ ថ្ងៃមង្គលការ, អ្នកនាង សុឹម សូលិកា និងស្វាមី ដាក់មួយឈុតនេះ មើលទៅពិតជាស្អាត និងប្លែកដល់ហើយ

នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺដល់ គំរប់ខួបមួយឆ្នាំ ថ្ងៃមង្គលការ របស់ អ្នកនាង សុឹម សូលិកា និងលោក អេង រិទ្ធី ហើយម្សិលមិញនេះដែរ សូលិកា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងសារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖

“ត្រៀមរួចរាល់សម្រាប់ប្រជុំបុណ្យ គឺភ្ជុំបិណ្ឌ ធ្វើបុណ្យចែកទាន ធ្វើបុណ្យដោយបញ្ញា ធ្វើបុណ្យដោយចិត្តជ្រះថ្លា តាមកំលាំងសទ្ធា ថ្ងៃទី ០៩.០៩.២០១៩ / ០៩.០៩.២០២០ គំរប់ខួបមួយឆ្នាំ ថ្ងៃមង្គលអាពាហ៍ពិពាហ៍ របស់យើងខ្ញុំទាំងពីរ។

អរគុណចំពោះឧត្តមស្វាមី ដែលតែងតែយល់ចិត្តអូន ថាអូនចូលចិត្តអី ត្រូវការអី អូនចូលចិត្តតែសាមញ្ញ បែបនេះឯង មិនចូលចិត្តរញ៉េរញ៉ៃ ក្បាច់ក្បូរ អីច្រើនទេ។ អរគុណចំពោះការផ្ដល់កិត្តិយស ផ្ដល់ការថ្នាក់ថ្នម មើលថែ លួងលោម រក្សា លើកទឹកចិត្តអូនគ្រប់ពេលវេលា ហើយមិនដែលទុកអូនចោលឡើយ។

បងគឺជាបុរសដែលមានព្រហ្មវិហារធម៌ទាំងបួន យ៉ាងពិតប្រាកដ បងគឺជាឃ្លាំងពុទ្ធិ របស់អូន រីឯអូនជា Wife bank របស់បងដោយមិនផ្លាស់ប្ដូរឡើយ ។ ហាហាហាហាហា និយាយលេង ញ៉ោះប្ដីលេង ទេចា ។”។

នៅថ្ងៃដដែលនេះ សូលិកា ក៏បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹកទៀត ហើយនិយាយថា “ប្រតិកម្មរហ័ស ណាស់ sis សើចចង់ចុកពោះថ្ងៃនេះ នៅកន្លែងធ្វើការ ជាមួយក្រុមការងារ នៅឯស្ទូឌីយោ សប្បាយនោះសប្បាយ Happy anniversary 1 year my darling Love u so much Home sweet home”។ ដូចនេះដើម្បីជ្រាប​កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖

Related posts

Leave a Comment