មូលហេតុនេះសោះ បានគ្រួសារតារាចម្រៀង ឆាយ វីរៈយុទ្ធ ចាត់ទុកខែកញ្ញា ជាវេលាពិសេសបំផុត

នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២០ នេះ មហាជនអ្នកគាំទ្ររបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ ហាក់ឡើងជាតិស្ករទាំងព្រឹកក្រោយពីបានឃើញតារាចម្រៀងរូបនេះ បានបង្ហោះសារយ៉ាងផ្អែមល្ហែមជូនពរភរិយាជាទីស្រឡាញ់ក្នុងថ្ងៃខួបកំណើត។

សារដ៏ផ្អែមល្ហែមនោះដែរ លោកបានរៀបរាប់ថា «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ ០៩ កញ្ញា ២០២០ ជូនពរអូនសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ សូមឱ្យអូនសម្រស់ស្រស់ស្អាត ជាប្រពន្ធល្អបងរហូត ជាម៉ាក់ដ៏សែនស្អាតរបស់ អាតារ៉ា អូនប៉ងប្រាថ្នាអ្វីសម្រេចដូចក្តីប្រាថ្នា ពីបង ឆាយ វីរៈយុទ្ធ

ជាការពិតទោះសារនេះ បានបញ្ជាក់ថាជាថ្ងៃខួបកំណើតរបស់ភរិយាលោកតែម្នាក់ក៏ពិតមែន ប៉ុន្តែបើតាមប្រភពស្និទ្ធស្នាលលោក ឆាយ វីរៈយុទ្ធ បានប្រាប់ «ប្រជាប្រិយ» ថា ខែកញ្ញា គឺពិតជាពេលវេលាមានន័យណាស់សម្រាប់គ្រួសារតូច របស់តារាចម្រៀងរូបនេះ ក៏ព្រោះតែទាំងលោក ឆាយ វីរៈយុទ្ធ ភរិយា និងកូនស្រីសុទ្ធតែមានថ្ងៃកំណើតនៅក្នុងខែកញ្ញា ដូចគ្នា។

ប្រភពដដែលបានឲ្យដឹងទៀតថា អ្នកទាំងបីនាក់ មានថ្ងៃកំណើតខុសគ្នា ៣ ថ្ងៃ ដោយភរិយារបស់លោកមានខួបកំណើតថ្ងៃទី ៩ ខែកញ្ញា រីឯលោកផ្ទាល់កើតនៅថ្ងៃទី ១២ ខែកញ្ញា និងកូនស្រីរបស់លោកថ្ងៃទី ១៥ ខែកញ្ញា៕

Related posts

Leave a Comment