រំភើបចិត្តជំនួស! G-Devith លេងមួយក្បាច់នេះ ធ្វើឲ្យ ទេព បូព្រឹក្ស រំភើបទៀតហើយ លេងសុទ្ធតែទិញរបស់មួយនេះ យកទៅ Surprise សម្រាប់គំរប់ខួបស្រឡាញ់គ្នា រយៈ៤ឆ្នាំ (មានវីដេអូ)

កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ងួន ចាន់ដេវីត បានទិញ រថយន្តទំនើប ROLLS ROYCE GHOST ទៅ Surprise តារាចម្រៀង ទេព បូព្រឹក្ស នៅកន្លែងកក់សក់មួយកន្លែង សម្រាប់គំរប់ខួបស្រឡាញ់គ្នា រយៈ៤ឆ្នាំ ដល់ថ្នាក់ធ្វើឲ្យ ទេព បូព្រឹក្ស រំភើបចិត្តហួសពីការស្មាន រហូតស្រក់ទឹកភ្នែក។

តារាចម្រៀង ងួន ចាន់ដេវីត បានភ្ជាប់សារដ៏មានខ្លឹមសារមួយថា ៖ “Surprise new toy ROLLS ROYCE GHOST for my girl សម្រាប់ ៤ឆ្នាំ anniversary, ផ្លូវដើរមកវែងឆ្ងាយឧបសគ្គក៏ច្រើនរាប់មិនអស់ ការលំបាក តស៊ូ រហូតមកដល់ពេលនេះ ។ ហើយបងក៏គិតថាកាដូ នេះក៏ជារស់ជាតិជីវិតថ្មី ដែលយើងសាងឡើងពីដៃទទេ ក៏អាចចាត់ទុកជាការចងចាំដ៏ពិសេសពិសាលមួយ នៅក្នុងចំណែកជីវិតមួយនេះ។

ពួកយើងនឹងដើរទៅមុខជាមួយគ្នារួមសុខរួមទុក្ខរហូតដល់ថ្ងៃចុងក្រោយ នៃជីវិតគូរមួយនេះ I Love you @TEP BOPREK ហើយជាចុងក្រោយ ក៏សូមអរគុណដល់បងប្អូនល្អទាំងអស់គ្នា ក៏ ដូចជាអរគុណ ហ្វេន សម្រាការលើកទឹកចិត្ត និង ជំរុញអោយពួកយើងឆ្ពោះទៅមុខ ។ សូមចងចាំថា ជឿជាក់លើខ្លួនឯង ក្រោយឈរជំនះនឹងឧបសគ្គជីវិត ដែលជាកម្មផលនៃធម្មជាតិ ភាពអំនត់ នឹងនាំអ្នកទៅកាន់ភាពជោគជ័យ”។

លុះមកដល់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ នេះ លោក ដេវិត បានធ្វើពិធីជួបជុំគ្នាមួយ សម្រាប់ថ្ងៃគំរប់ខួបស្រឡាញ់គ្នា រយៈ៤ឆ្នាំ ជាមួយ ទេព បូព្រឹក្ស ។

រឹតតែពិសេសបំផុតនោះ លោក ដេវិត បានទិញចិញ្ចៀនពេជ្រ មួយវង់ ដ៏ស្រស់ស្អាត ជូន ទេព បូព្រឹក្ស ក្នុងថ្ងៃដ៏ពិសេសនេះ ព្រមទំាងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយឃ្លាថា “Happy anniversary 4years ឆ្នាំទីបួននេះ បងសុំភ្ជាប់និស្ស័យដោយចិញ្ចៀននេះជាសក្សី ដោយសេចក្តីស្រលាញ់សូមអោយបំណងប្រាថ្នារបស់ពួកយើងឆាប់បានសម្រេច Tep Boprekep Boprek សូមអោយចិញ្ចៀនរៀបការធំជាងនេះ “។

ដេវិត បានបង្ហោះសារមួយទៀតថា “បងជូនពរអោយស្នេហាយើង រីករាយបែបនេះ ជារាងរាល់ឆ្នាំ ចិញ្ចៀននេះភ្ជាប់និស្ស័យ ជាសក្សី ហើយរំពឹងថា ថ្ងៃជាវេលាល្អហ្នឹង មកដល់ឆាប់ៗ Love you”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោ​មនេះ ៖

Related posts

Leave a Comment