ចូលរួមត្រេកអរផង! ទីបំផុត តារាចម្រៀង សុន ស្រីពេជ្រ ចូលរោងការថ្ងៃនេះហើយ ពិតជាស្រស់ស្អាតណាស់

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងស្រីម្នាក់ ដែលមានសម្លេងពីរោះស្រទន់គឺ អ្នកនាង សុន ស្រីពេជ្រ ហើយបទជាច្រើនរបស់តារាចម្រៀងរូបនេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែល ដោយមិនចេះជិនណាយឡើយ។ សុន ស្រីពេជ្រ នៅតែទទួលបានការគាំទ្រពីសំណាក់មហាជនទូទៅដដែលមកទល់ពេលនេះ។

ចំណែកនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ នេះ គេបានឃើញ ស្រីពេជ្រ បានចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយស្នាមញញឹមស្រស់ស្រាយជាខ្លាំង។ ក្នុងនោះគេក៏បានឃើញមានការចូលរួមពីសំណាក់ភ្លៀវកិត្តិយសជាច្រើននាក់ ជាពិសេសនោះ គឺមានវត្តមានថ្នាក់ដឹកនាំធំៗក៏មកចូលរួមពិធីនេះផងដែរ។ កម្មវិធីនេះ បានប្រារពន្ធធ្វើឡើងនៅ វិមានពិភពថ្មីសែនសុខ អាគា E។ មួយវិញទៀត ក៏មានបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងអារម្មណ៍រីករាយ ព្រមទាំងបានបង្ហោះសារចូលរួមអបអរសាទរ និងជូនពរឲ្យគូស្វាមីភរិយាមួយគូនេះ ឲ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នង និងជួបប្រទះតែសុភមង្គលក្នុងគ្រួសារជារៀងរហូតផងដែរ។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាកម្រងរូបភាពស្អាតក្នុងថ្ងៃនេះទាំងអស់គ្នា៕

Related posts

Leave a Comment