កន្លែងជី​កកាយដី ដោយដៃផ្ទាល់ ចេញជាចម្លាក់ ជាស្នាដៃកូនខ្មែរ ល្បីខ្លាំងពេក, ពេលនេះ ឯកឧត្តម សុខ សង្វារ បានទៅដល់កន្លែងនេះហើយ ថែមទំាងបានធ្វើរឿងមួយនេះជូនទៀត (មានវីដេអូ)

កាលពីថ្មីៗនេះ គេប្រទះឃើញរឿងដ៏មិនគួរឲ្យជឿមួយបានកើតឡើង ស្នាដៃកូនខ្មែរយើង ដែលជីកកាយដី ដោយផ្ទាល់ដៃ ឆ្លាក់ចេញជា បន្ទប់គេង មានគ្រែ មានតុកៅអី រហូតដល់ថ្នាក់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ មហាជនជាតិ និងអន្តរជាតិ ដោយសម្តែងការពេញចិត្ត គាំទ្រ និងសរសើរនូវសមិទ្ឋផលទាំងនេះ ថា ពិតជាស្អាត រស់រវើកដូចរូបពិតៗ។

ចម្លាក់​ដី ដោយ​សារការ​ជីកទៅក្នុង​ដីនេះ ស្ថិតនៅ ភូមិគោកតឺង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បាន​រំលេ​ចដោយការសូន្យ​រូប និងឆ្លា​ក់រូប ជាបន្ទប់គេង មាន​គ្រែ មា​នតុកៅអី ប្រៀ​បដូចជាគេហដ្ឋានត្រកូល​អភិជនណាម្នាក់ និ​ងមានរូប​ភាពផ្កា​ភ្ញីលើជ​ញ្ជាំ​ង ដែ​លកសាងឡើងដោយ យុវ​ជនពីរនាក់ ជា​បងប្អូននឹងគ្នា រស់នៅ ភូមិ​រការកំបុត ឃុំត្រពាំ​ងធំ ស្រុកប្រាសាទ​បាគង កំពុ​ងទទួលការចាប់អារម្មណ៍ ជាខ្លាំង​ពីប្រជាពលរដ្ឋក្មេង​ចាស់​ប្រុ​សស្រី ដែ​លរ​ស់នៅភូមិ​ក្បែរ​ៗ ហើយ​បាននាំគ្នាទៅលេង និង​ថតយករូបភាពមកផុស​តាមបណ្តាញ​សង្គមយ៉ាងសប្បា​យរីករាយ ។

ព្រោះតែផ្ទុះកក្រើក កន្លែង ជី​កកាយដី ដោយដៃផ្ទាល់ ចេញជាចម្លាក់ ជាស្នាដៃកូនខ្មែរ ពេក ម្សិលមិញនេះ នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ ឯកឧត្តម សុខ សង្វារ បានអញ្ជើញទៅធ្វើទស្សនកិច្ចដល់ទីតាំងនេះហើយ។

ក្នុងនោះ ហ្វេសប៊ុកផេកឈ្មោះ “Leurt Wilderness” បានបញ្ជាក់បន្ថែមថា “យើងខ្ញុំជាក្រុមស្ថាបនិកចម្លាក់ផ្ទះក្រោមដី មានសេចក្តីរំភើបឥតឧបមាដោយ ឯកឧត្តម សុខ សង្វារ អគ្គនាយករង អាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប អញ្ជើញមកធ្វើទស្សនកិច្ចដល់ទីតាំងយើងខ្ញុំបាទផ្ទាល់។ នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ណាស់សម្រាប់ក្រុមខ្ញុំបាទ។ លើសពីនេះលោកបានសំណេះសំណាលទាក់ទងនឹងវិស័យទេសចរណ៍ និងបានផ្តល់អនុសាសន៍ជាច្រើនក្នុងទិសដៅបន្តនិងអភិវឌ្ឍន៍។ ថែមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមការងារយើងខ្ញុំ។

យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តម និងសូមជូនពរលោកឲ្យជួបតែពុទ្ធិពរទាំង ៤ ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ ។ សូមអរគុណ !”៕

Related posts

Leave a Comment