នៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម ហ៊ុន ម៉ាណែត បានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយប្អូនស្រីម្នាក់សុំលោកថត TikTok ជាមួយ ពោរពេញដោយស្នាមញញឹមស្រស់ស្រាយយ៉ាងខ្លាំង។ ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានម៉ាត់ថា ៖
“កំពុងដើរពិនិត្យការដ្ឋានសំណង់ មានប្អូនស្រីម្នាក់សុំថត selfie ជាមួយ… កំពុងតែញញឹមដាក់កាមេរ៉ាដូចថតselfie រាល់ដង ស្រាប់តែគាត់ប្រាប់ថា សុំថត tiktok… ឮភ្លាមចង់ភាំង ព្រោះមិនដែលដឹងថា tiktok គេថតចឹងទេ… ហើយណាមួយមិនដឹងថាត្រូវធ្វើដូចម្តេចទៀតក្រៅពីបន្តញញឹមដាក់កាម៉េរ៉ាទាំងភ័យបុកពោះ ព្រោះធ្លាប់តែឃើញក្នុង tiktok មានតែគេបញ្ចេញកាយវិការឬធ្វើមុខមាត់បែបប្លែកៗឬឃ្ជូតៗ។
អរគុណប្អូនស្រីដែលមិនសុំអោយបងបញ្ចេញស្នៀតឬធ្វើមុខបែបប្លែកៗឬឃ្ជូតៗ ពេលថត tiktok នេះ… កុំអីចប់ប៉ាដោយខ្ញុំ Tiktok លើកទីមួយក្នុងជីវិត”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖