កាន់តែអាណិតគាត់! ស្តាប់ការបកស្រាយរបស់បុរសលក់ពោតស្ងោរ ពិតជាគួរអោយសង្វែកណាស់ ក្រោយសន្តិសុខកោះពេជ្រម្នាក់ ចាប់យកពោតស្ងោរទៅទាំងអស់ (មានវីដេអូ)

ភ្នំពេញ៖ មហាជនមានការភ្ញាក់ផ្អើល និង ខឹងជាខ្លាំងដោយ យោងតាមប្រភពគណនីហ្វេសបុកមួយមានឈ្មោះ វី រះ បានធ្វេីការបង្ហោះរឿងរ៉ាវគួរអោយអាណិតអាសូរជាខ្លាំងដោយបុរសក្រីក្រធាក់ កង់លក់ពោតស្ងោរត្រូវបានសន្តិសុខនៅក្នុងកោះពេជ្យបានចាប់យកពោតស្ងោររបស់គាត់ទៅបាត់ ខណះបុរសរូបនេះសុំអង្វរលេីកលេងទោសអោយគាត់ម្ដង តែមិនអាចកែប្រែកាលៈទេសៈបានក៏ត្រូវសន្តិសុខយកទៅហេីយគាត់ក៏ធាក់កង់ត្រលប់ទៅផ្ទះតែម្ដង៕ ខាងក្រោមនេះជាការសរសេររៀបរាប់របស់ម្ចាស់គណនីដោយបានអោយដឹងថា៖«ខ្មែរដូចគ្នាទេអីក៏អាក្រក់ម្លេះអាណិតគាត់ណាស់លក់ពោតស្ងោរតិចតួចដើម្បីចិញ្ចឹមគ្រួសារឥលូវ

ត្រូវសន្តិសុខកោះពេជ្រចាប់យកទៅបាត់ទៀត។គាត់បានលើកដៃសំពះសំទោសដែរ គាត់ថាបងសំុម្ដងទៅគាត់នឹងបណ្ដើរកង់ចេញ តែសន្តិសុខនៅតែមិនព្រមហើយសន្តិសុខលើកពោតស្ងោរដាក់ឡើងម៉ូតូជិះ ចេញទៅហើយគាត់ក៏ជិះកង់ចេញទៅតាមក្រោយបាត់ទៅដែរបើរមានបងប្អូនណាលក់ដូរនៅកោះពេជ្រសូមប្រយ្នត័ផង»។យ៉ាងណាមិញ ក្រុមការងារTVFB ក៏បានចុះទៅសាកសួរអំពីព័ត៌មានលំអិត ដើម្បីចង់ដឹងថា តើជាការពិតទេដែរ សន្តិសុខកោះពេជ្រម្នាក់ ចាប់យកពោតរបស់គាត់ទាំងអស់?

នេះជាការដកស្រង់ទាំងស្រុងរបស់TVFB “ ពេលនេះខ្ញុំបានមកជួបបងប្រុសដែលធាក់ កង់លក់ពោតស្ងោរ ត្រូវសន្តិសុខកោះពេជ្រម្នាក់ ចាប់យកពោតរបស់គាត់ទាំងអស់ ដោយឃើញអាណិតពេក បងប្រុសម្នាក់ឈ្មោះ វីរៈ បានធ្វើការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកត្រូវបានចែកចាយយ៉ាងច្រើន និងសម្ដែងការមិនពេញចិត្តចំពោះទង្វើដល់អាក្រក់មើលមួយនេះ ហេតុអីដល់ថ្នាក់ចាប់យករបស់គាត់អស់បែបនេះ ?”៕សូមទស្សនាវីដេអូខាងក្រោម៖។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment