លេចមុខសុទ្ធតែ តារាល្បីៗ ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ អមដោយ ឈុតសំលៀកបំពាក់ មើលទៅស្អាតៗ សមភ្នែកខ្លាំងណាស់

នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២០ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។

ក្នុងឱកាសដ៏ពិសេសនេះ គេប្រទះឃើញ តារាល្បីៗជាច្រើនដួង និងក្រុមគ្រួសារ បាននាំគ្នា ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ១ រហូតដល់ថ្ងៃកាន់បិណ្ឌ៦ នេះ យ៉ាងច្រើន ប្រកបដោយចិត្តជ្រះថ្លា សប្បាយរីករាយគ្រប់ៗគ្នា។ តារាទំាងនោះ មានដូចជា ៖

ហ៊ិន ច័ន្ទនីរ័ត្ន, ថន លក្ខិណា, មាន សូនីតា, ទេព បូព្រឹក្ស, G-Devith, ព្រាប សុវត្ថិ, កូនប្រុសទំាង៣ លោក ព្រាប សុវត្ថិ, យូ ឌីស្កូ, មាស សុខសោភា, ពេជ្រ ថៃ, គង់ សុជាតិ, ជា វិបុល, ឌី សូនីតា, អេឡិច ហ្សូរ៉ា, ញឹម ច័ន្ទថន, អ៊ឹង និមល​, ស្រីលាភ ភរិយា នាយក្រឹម ព្រមទំាងនៅមាន តារាល្បីៗ ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖

Related posts

Leave a Comment