ផ្ទុះការស្ងើចសរសើរជាខ្លាំង ក្រោយយ៉ែម សំ​អូន បានបង្ហោះរូបភាពទាំងនេះជាមួយកូនប្រុស អមជាមួយពាក្យពេចន៏យ៉ាងចាក់ដោតថា

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានទទួលជ្រាបដឹងហើយថា ឪពុកម្ដាយ គ្រប់រូប​តែង​តែ​ស្រឡាញ់​កូន ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ តាំងពី​តូច រហូតដល់​ធំ ចំណាយ​ទាំង​កម្លាំយ​កាយ កម្លាំងចិត្ត ផ្ដល់​ជា​គំនិត​យោបល់​គ្រប់យ៉ាង​ដល់​កូន ដើម្បី​ចង់ឃើញ​ការផ្លាស់ប្ដូរ​របស់​កូន មានចំណេះដឹង មាន​អនាគត​ល្អ ចង់​ឲ្យ​មាន មានគុណ​ធម៌ សុជីវធម៌​ជាដើម​។​ជាក់ស្តែង ក្រឡេក​មក​មើល លោក​យ៉ែម សំ​អូន ក៏​បែប​នោះដែរ ដោយ​ក្នុងនាម​ជា​ឪពុក​មាន​ទំនួល​ខុសត្រូវ​នោះ តែងតែ​បើកផ្លូវ​ឲ្យ​កូន​ធ្វើ​ការគិត​ឲ្យ​បាន​ច្រើន មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ ហើយ​លោក​ក៏​ធ្វើជា​គំរូ​ដល់​កូន​ផង​ដែរ ដើម្បី​បង្ហាញ​កូន​ឲ្យ​ស្គាល់​នូវ​គុណធម៌​នោះ។ដោយឡែក ក្នុងការ​បង្ហោះ​រូបថត​កូន​កំពុង​ក្រាប​សំពេះ​រូបលោក​នោះ លោក​យ៉ែម សំ​អូន បាន​សរសេរ​រៀបរាប់​ថា

«​ធ្វើបុណ្យ អោយ​ទាន់​ខែភ្លឺ​បើ​អ្នក​ស្រលាញ់​កូន គប្បី​អោយ​ស្ងួន​អោយអស់​ពី​សមត្ថភាព នូវ​គំនិត ហើយ​អោយ​កូន​គិត​អោយ​បាន​ច្រើន មុន​នឹង​គូរ ​នេះ​ជា​បុណ្យ​កុសល​របស់​កូន និង​ជា​មោទនភាព​មួយ​របស់​ឪពុកម្ដាយ​ ហើយក៏​ជា​គំរូ​មួយ​ដ៏​ល្អ​របស់​កូន សម្រាប់​ការ​បង្ហាញ​អោយ​ស្គាល់​ពី​គុណធម៌​របស់​​អ្នក ​សូម​អោយ​កូន​មាន​សំណាង​ល្អ​ណា​កូន»។
យ៉ាងណាមិញ តាមរយៈ​ពាក្យពេចន៍​របស់​លោក បាន​ធ្វើ​ឲ្យ​មហាជន សម្ដែង​ការ​គាំទ្រ​ជាច្រើន ក្នុង​នោះ​មាន​អ្នកខ្លះ ស្ទើរ​ស្រក់​ទឹកភ្នែក​ទៀតផង ក្រោយ​ឃើញ​រូបភាព និង​ពាក្យពេចន៍​ដ៏​មាន​អត្ថន័យ​ទាំងនេះ​។ ជាក់ស្ដែង ពួកគេ បាន​បង្ហាញ​អារម្មណ៍​បែបនេះ​ថា

«​មើល​! ការ​សរសេរ​បង​ខាងលើ​ បន្ទាប់មក​មើលរូប​ភាព និយាយ​តាម​ត្រង់​គឺ​ធ្វើ​អោយ​ប្អូន​មាន​អារម្មណ៍​ស្ទើរតែ​ស្រក់​ទឹកភ្នែក​ហើយ​បងប្រុស​សំណព្វចិត្ត​ប្អូន​»​។ «​ខ្ញុំ​ពិតជា​ច្រណែន​នឹង​កូន​លោកពូ​ដែលមាន​លោកប៉ា​ម្នាក់​ដែល​ផ្តល់​ទាំង​កំណើត​អោយ ផ្តល់​បន្ថែម​នូវ​គំនិត​ឧត្ដុង្គឧត្ដម​ទាំង​ការស្រលាញ់​អោបក្រសោប​គ្រប់បែបយ៉ាង​ធ្វើ​ខ្ញុំ​រំភើប​ជំនួស​។ ​ខុសពី​ខ្ញុំ​មិនដែល​ស្គាល់​ពី​រសជាតិ​នៃ​ការ​អោបក្រសោប​ពី​ឪពុក​បាន​យ៉ាងម៉េច​»៕ប្រភព៖តារា

Related posts

Leave a Comment