អុញនោះផ្ទុះការរិះគន់ពេញហ្វេសប៊ុក ! ពេលឃើញរូបភាពមួយសន្លឹកនេះនៅទីវត្តអារាម​ ហើយ លោក ផែង វណ្ណៈ បង្ហាញអារម្មណ៍ភ្លែតថា…

ហ្វេសប៊ុក៖ នៅលើបណ្តាញកាលពីពេលថ្មីៗនេះ មានការភ្ញាក់់ផ្អើលយ៉ាងខ្លាំង ធ្វើឲ្យមហាជន យ៉ាងច្រើនកុះករ បានធ្វើការចែករំលែកតៗគ្នា ពីរូបភាពមួយសន្លឹក ដោយមានយុវជនម្នាក់ និងយុវតីម្នាក់ កំពុងតែប្រព្រឹត្តរឿងមិនគួរគប្បី នៅក្នុងវត្តអារាម ដែលជាហេតុធ្វើឲ្យមហាជន ផ្ទុះប្រតិកម្ម និងមានអ្នកខ្លះទៀត សម្តែងការហួសចិត្ត ពេលបានឃើញ ភាពគ្មានការអៀនខ្មាស់របស់យុវជន ទាំងពីរនាក់នេះ ។

ជាក់ស្តែង រូបភាពមួយសន្លឹកនេះ ត្រូវបានមហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានការចែករំលែកតៗគ្នា ពេញបណ្តាញសង្គមហ្វេសប៊ុក ។ ជាមួយគ្នានោះផងដែរ​ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ក៏បានលើកឡើងថា “យុវតី​ម្នាក់​ទៅបោះបាយបិណ្ឌ​ ត្រូវប្រែត​ព្រួត​គ្នា​ច្របាច់.ក​ស្ទះដង្ហេីមស្ទេីរស្លា ប់​ តែ​បានយុវជន​ក្លាហាន​ម្នាក់​ចូលទៅជួយសង្គ្រោះ​ដោយចាប់បញ្ចូលខ្យល់អុកស៉ីហ្សែនតាមមាត់​ ។ ឥលូវ​យុវតី​រូបនេះបានរួចផុតពីគ្រោះថ្នាក់ហេីយ​ ។ ឃេីញហេ​ ទៅបោះបាយបិណ្ឌ​បានបុណ្យ​អញ្ចឹង​ណាដឹងអត់​ ?”។

ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានបញ្ចេញមតិថា “វាមិនសមរម្យទេ ដែលយករូបគាត់មកផុសហើយ និយាយរិះគន់យ៉ាងនេះខ្ញុំទទួលស្គាល់ទង្វើរដែលគាត់ធ្វើវាមិនត្រឹមត្រូវតែពួកយើងមិនគួរណាវិនិច្ឆ័យឬក៏និយាយរឿងរបស់គាត់ទាំងពីរឡើយជាសិទ្ធិរបស់គាត់ទាំងពីរនាក់”។ ខ្ញុំសូមកោតសរសើរយុវជនម្នាក់ហ្នឹងពិតជាក្លាហានណាស់បងហ៊ានតតាំងប្រឆាំងវាយដណ្ដើមយុវតីម្នាក់នេះពីរដៃប្រេតមិនសរសើរមិនបានទេបងអើយត្រូវតែសរសើរ”។

Related posts

Leave a Comment