មើលទៅអាណិតគាត់ខ្លាំងណាស់! លក់ពោតស្ងោរតិចតួចដើម្បីចិញ្ចឹមប្រពន្ធកូនត្រូវសន្តិសុខកោះពេជ្រចាប់យកទាំងអស់ ខណះបុរសរូបនេះសុំទោសព្រោះថ្ងៃនេះលក់មិនដាច់…

ជីវិតមនុស្សម្នាក់ៗមានវាសនាមិនដូចគ្មានទេ ពួកយើងមានសំណាងដែលបានកើតក្នុងផែនដីតែមួយដែលមានមនុស្សចម្រុះជាតិសាសន៍ សរុបជាង៧ពាន់លាននាក់ ៕តែរឿងគួរឲ្យសោកស្ដាយគឺវាសនារបស់មនុស្សយើងគ្រប់គ្នាសុទ្ធតែខុសៗគ្នាទៅតាមបែបផែនលក្ខខ័ណ្ឌជីវិតរៀងខ្លួន៕

ជាក់ស្ដែងនៅមុននេះបន្តិចយោងតាមប្រភពគណនីហ្វេសបុកមួយមានឈ្មោះ វី រះ បានធ្វេីការបង្ហោះរឿងរ៉ាវគួរអោយអាណិតអាសូរជាខ្លាំងដោយបុរសក្រីក្រធាក់កង់លក់ពោតស្ងោរត្រូវបានសន្តិសុខនៅក្នុងកោះពេជ្យបានចាប់យកពោតស្ងោររបស់គាត់ទៅបាត់ ខណះបុរសរូបនេះសុំអង្វរលេីកលេងទោសអោយគាត់ម្ដង តែមិនអាចកែប្រែកាលៈទេសៈបានក៏ត្រូវសន្តិសុខយកទៅហេីយគាត់ក៏ធាក់កង់ត្រលប់ទៅផ្ទះតែម្ដង៕ ខាងក្រោមនេះជាការសរសេររៀបរាប់របស់ម្ចាស់គណនីដោយបានអោយដឹងថា:

(ខ្មែរដូចគ្នាទេអីក៏អាក្រក់ម្លេះ😠អាណិតគាត់ណាស់😭លក់ពោតស្ងោរតិចតួចដើម្បីចិញ្ចឹមគ្រួសារ👪ឥលូវត្រូវសន្តិសុខកោះពេជ្រចាប់យកទៅបាត់ទៀត។គាត់បានលើកដៃសំពះសំទោសដែរ គាត់ថាបងសំុម្ដងទៅគាត់នឹងបណ្ដើរកង់ចេញ តែសន្តិសុខនៅតែមិនព្រមហើយសន្តិសុខលើកពោតស្ងោរដាក់ឡើងម៉ូតូជិះចេញទៅហើយគាត់ក៏ជិះកង់ចេញទៅតាមក្រោយបាត់ទៅដែរបើរមានបងប្អូនណាលក់ដូរនៅកោះពេជ្រសូមប្រយ្នត័ផង)

Related posts

Leave a Comment