មានរឿងមិនចេះចប់! អស់ពី ដកផ្កាចោល ចូលដល់លួចកាត់ខ្សែភ្លើង ឥឡូវ មានហ្វូងគោ ដើរស៊ីបំផ្លាញ ផ្កាតាមសួនទៀត ដល់ថ្នាក់ ធ្វើឲ្យ ឯកឧត្តម គួច ចំរើន ពោលពាក្យប៉ុន្មានម៉ាត់ ផ្តាំទៅម្ចាស់គោ ថា…(មានវីដេអូ)

កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ទើបកន្លផុតទៅថ្មីៗនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះសារមួយ ដោយក្តីហួសចិត្តយ៉ាងខ្លាំង មិនដឹងជាអ្នកណា ពិតជាចង្រៃខ្លាំងណាស់ ទៅដកដើមផ្កាក្រដាស ដែលគេបានដាំរួច នៅតាម មហាវិថីជំទាវម៉ៅ។

ឯកឧត្តម បានដាក់ប៉ុន្មានម៉ាត់យ៉ាងខ្លីថា “កាលពីថ្ងៃអាទិត្យម្សិលមិញ​ មានជនចង្រៃ​ បានដេីរដកដេីមផ្កាក្រដាស​ ដែលក្រុមការងារ​ បានដាំរួចកន្លងមក​ នៅមហាវិថីជំទាវម៉ៅ​ ចោលអស់រាប់រយគុម្ភ​ បោះរាយប៉ាយនៅលេីផ្លូវ​ ។ ពិតជាចង្រៃខ្លាំងណាស់​ ។ បេីមានប្រិយមិត្តណាបានឃេីញ​ សូមជួយប្រាប់ផង​ ចង់ជួបគាត់សួរនាំខ្លះ​ ។”។

លុះដល់ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ មានមួយករណីទៀត គឺ លួចកាត់ខ្សែភ្លើងតាមផ្លូវសាធារណៈយកទៅលក់ ហើយ ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់លោកថា “ខ្ញុំផ្ដល់ថវិកា ១០លានរៀល​ អោយសមត្ថកិច្ច​ ដឹកនាំការបង្ក្រាប​ អោយខានតែបាន​ ។ បទល្មេីសតូច​តាច​ តែផ្ដន្ទាទោសដោយមិនលេីកលែង​។ អ្នកទិញខ្សែភ្លេីងរបស់ចោរ​ បេីចង់រួចខ្លួន​ សូមឆាប់រាយការណ៍​អោយបានឆាប់​ បេីលាក់លៀមទៀត​ ដល់ពេលសមត្ថកិច្ចស្រាវជ្រាវរកឃេីញ​ គឺត្រូវមានទោសជាដាច់ខាត​ ។”។ នៅមិនទាន់អស់ទេ នៅព្រឹកមិញនេះ នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ មានមួយករណីទៀតហើយ ទាក់ទង ហ្វូងគោ​ដើរស៊ីបំផ្លាញ ផ្កា តាមសួន។

ក្នុងនោះ ឯកឧត្តម ក៏បានផ្តាំទៅម្ចាស់ហ្វូងគោទំាងនោះថា “មិនចេះចប់​ អស់ពីដកផ្កាចោល​ សង្ស័យ ជនវិកលចរឹត ជនសង្ស័យលួចខ្សែភ្លើងចាត់ការបានហើយ​ មកដល់រឿង គោ​ ដើរស៊ីផ្កា តាមសួនទៀត​ សុំប្រិយមិត្តពេលឃើញជួយដេញគោផង​ ចំពោះម្ចាស់គោ​ មើលថែគោផង​ លែងចោលបែបនេះ​ ខុសច្បាប់​ហើយ​ក្រៅពីដើរស៊ីផ្កា​ នៅអាចបង្កគ្រោះថ្នាក់ចរាចរណ៍​ ដល់អ្នកបើកបរ បន្ថែមទៀត​ …។”៕

Related posts

Leave a Comment