ខួបកំណើត ដាណាភីន កូនស្រី ថៅកែហាងពេជ្រ យប់មិញ មើលទៅសាមញ្ញ តែសប្បាយរីករាយខ្លាំងណាស់ ពិសេសនំខេក គឺ…(មានវីដេអូ)

គ្រប់គ្នាភាគច្រើន ច្បាស់ជាបានជ្រាបរួចមកហើយ កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ កន្លងផុតទៅនេះ លោកស្រី ទ្រី ដាណា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយក្នុងចំណោមរថយន្តទាំងពីរនេះ លោកស្រី ទិញរថយន្តទំនើប Lamborghini Urus ពណ៌លឿងមួយគ្រឿង សម្រាប់កូនស្រី របស់ខ្លួន ឈ្មោះ ដាណាភីន ហើយរថយន្តមួយគ្រឿងនេះ មានតម្លៃ រហួតដល់ទៅ ៥០មុឺនដុល្លារ ឯណោះ ។

ចំណែកកាលពីយប់មិញនេះ នាថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២០ លោកស្រី បានរៀបចំពិធីខួបកំណើតកូនស្រីម្នាក់នេះ មើលទៅសាមញ្ញមែន តែពោរពេញដោយ ក្តីសប្បាយរីករាយ យ៉ាងខ្លាំង ពិសេសនំខេក បានធ្វើការតុបតែង គួរឲ្យទាក់ទាញ និងស្រស់ស្អាតណាស់។

ថៅកែហាងពេជ្រ រូបនេះ បានភ្ជាប់សារខ្លីមួយ ក្នុងហ្វេសប៊ុករបស់ខ្លួនថា “ជូនពរកូនស្រី ឲ្យមានសុខភាពល្អ និងអនាគតល្អ”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment យ៉ាងច្រើនសឹងតែមិនគួរឲ្យជឿ ហើយនិយាយថា ៖ ជូនពរក្មួយស្រីមានសុខភាពល្អ ហើយជាកូនស្រីល្អរបស់ ប៉ាម៉ាក់ ជារាងរហូតណាក្មួយ, ស្រលាញ់និងគាំទ្របងដាណាពេញបេះដូង ព្រមទំាងនៅមាន comment រាប់ពាន់ទៀត ដែលមិនអាចយកមករៀបរាប់អស់។

តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីខួបកំណើត ដាណាភីន ទំាងអស់គ្នា ៖

Related posts

Leave a Comment