ទឹកចិត្តល្អណាស់! លោកយាយស្លា​ប់មួយចំហៀងខ្លួន គ្មានបងប្អូនសាច់ញាតិ រស់ក្នុងរូង យកក្រណាត់តង់ មកបិទបាំង, អាណិតខ្លោចចិត្តពេក ថៅកែហាងពេជ្រ ប្រកាស សង់ផ្ទះជូនគាត់ហើយ (មានវីដេអូ)

កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបរួចមកហើយ ដោយលោកស្រី ទ្រី ដាណា ធ្លាប់បានផ្តល់ជំនួយ មួយចំនួនធំជូន​ លោកយាយ ជាជនជាតិភាគតិច គ្រឹង ម្នាក់ រស់នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី។ កាលនោះ លោកស្រី ក៏បានបញ្ជាក់ថា ៖

“លោកយាយ ជាជនជាតិភាគតិចគ្រឹង មិនចេះនិយាយភាសាខ្មែរទេ ស្តាប់បានតិចៗ នៅស្រុកកូនមុំ ខេត្តរតនគិរី។ គា​ត់ស្លា​ប់មួយចំហៀងខ្លួន គ្មានបងប្អូន គ្មានសាច់ញាតិ រស់ក្នុងរូង យកក្រណាត់ តង់មកបិទបាំង ពិតជាអាណិតគាត់ណាស់ ខ្ញុំឱ្យគេ យកអំណោយទៅឱ្យគាត់ និងជួយជាថវិកា ២លានរៀល សិន ហើយក៏ផ្ដាំអ្នកជិតខាងឱ្យជួយមើល។ ដោយសារឃើញគាត់គ្មានកន្លែងនៅស្រួល កំពុងនិយាយជាមួយអាជ្ញាធរ ជួយសង់កូនផ្ទះមួយ សម្រាប់គាត់ សង្ឃឹមថាគាត់លែងត្រូវខ្យល់ ត្រូវភ្លៀង។”។

ចំណែកនៅមុនបន្តិច នាថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា បានប្រកាសម្តងទៀតជាផ្លូវការហើយថា “អាណិតខ្លោចចិត្តលោកយាយ ខ្ញុំនឹងឱ្យគេសង់ផ្ទះល្មមមួយជូនលោកយាយឱ្យលឿនបំផុត។ លោកយាយ នៅស្រុកកូនមុំ ខេត្តរតនគិរី”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment