ផ្ទុះការកោតសរសើរ យ៉ាងខ្លាំង ក្រោយស្តាប់ ល្អហួស ច្រៀងបទនេះឡើងវិញ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា ភ្ញាក់ផ្អើល ហើយនិយាយថា…(មានវីដេអូ)

មហាជនជាច្រើន ពិតជាច្បាស់ច្បាស់ នូវ ក្មេងស្រី ម្នាក់ឈ្មោះ ល្អហួស ដែលត្រូវជាក្មួយស្រី របស់តារាសម្ដែង ដេននី ក្វាន់ ហើយក៏ត្រូវជាកូនស្រីបង្កើត របស់អ្នកនាង ចោម ច័ន្ទ។ ក្មេងស្រីម្នាក់នេះ មានឈ្មោះពិតថា សុខ គីមហ័ង បច្ចុប្បន្នត្រូវបានទស្សនិកជន ចាប់អារម្មណ៍ខ្លាំង ទៅលើរូបសម្រស់ ដ៏ស្រស់ស្អាតរបស់កុមារីរូបនេះ ជាពិសេសនោះ គឺនាងមានមុខមាត់​ស្រដៀងនឹងតារាថៃល្បីឈ្មោះ​ នាង yaya urassaya តែម្ដង​។

ចំណែក ម្សិលមិញនេះ នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ​ក្នុងហ្វេសប៊ុក អ្នកនាង ចោម ច័ន្ទ បានបង្ហោះវីដេអូមួយពីការ ច្រៀងឡើងវិញ របស់កូនស្រីខ្លួន ហើយភ្ជាប់សារខ្លីមួយបញ្ជាក់ថា “បទ ភ្ជុំទៅវត្តណា (ម្ចាស់ដេីម មាស សុខសោភា) ច្រៀងទ្បេីងវិញ (កូនស្រី នាងល្អហួស) ជួយស៊ែលផងណប់ និងចុចទ្បាយផែកផងបងប្អូន ដេីម្បីទទួលវីឌីអូថ្មី តោះរីករាយស្តាប់ក្នុងឱកាសភ្ជុំបិណ្ឌ ៤១”។

ក្រោយស្តាបបទនេះចប់ ធ្វើឲ្យមហាជនជាច្រើនផ្ទុះការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំង ចំពោះ ល្អហួស ដែលបានបកស្រាយចម្រៀងមួយបទនេះ ហើយមានអ្នកខ្លះបាន និយាយថា ៖ ល្អហួស ប្អូនស្រី កើតមកជាតិនេះ សំណាងណាស់ កុំបោះបង់ឱកាសនេះ អោយសោះ ណាប្អូន បងស្រលាញ់ពេញចិត្តប្អូនណាស់, ស្អាតណាស់ ហើយស្អាតបំផុតគឺសក់ហ្នឹង តែម្តង, តែងជានារីខ្មែរស័ក្តិសមណាស់ ពៅមាស, ស្អាតខ្លាំងណាស់ក្មួយ, អនាគត ច្បាស់ជាក្លាយជា Super Star ហើយ រាងស្អាត អ៊ីចឹង។

ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត។ តោះដើម្បីកុំឲ្យបងប្អូនរងចាំយូរ សូមស្តាប់ ល្អហួស ច្រៀងទំាងអស់គ្នា ៖

Related posts

Leave a Comment