មើលទៅសមសួនណាស់ សមជានារីខ្មែរមែន! អីយ៉ា នាថ្ងៃកាន់បិណ្ឌ តារាចម្រៀង មាស សុខសោភា ស្លៀកមួយឈុតនេះ ស្អាតប្លែកហ្មង ហើយរំលេចសារ ដ៏គួរឲ្យចាប់អារម្មណ៍ មួយឃ្លាថា…

នាថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជា ថ្ងៃកាន់បិណ្ឌ៥ ហើយ នៃពិធីបុណ្យ ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះក៏ជាពេលវេលាដ៏ល្អមួយផងដែរ សម្រាប់បងប្អូន ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំ សាច់ញាតិ បងប្អូន នៅតាមទីកន្លែងជិតឆ្ងាយរៀងៗខ្លួន ជាពិសេសនោះ គឺនៅតាមទីវត្តអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។

ក្នុងនោះ គេក៏បានឃើញ តារាល្បីៗជាច្រើនដួង និងក្រុមគ្រួសារ​នំាគ្នាទៅវត្ត នាថ្ងៃនេះផងដែរ ប្រកបដោយចិត្តជ្រះថ្លា និងសប្បាយរីករាយគ្រប់ៗគ្នា។

នៅមិនទាន់អស់ទេ នាថ្ងៃកាន់បិណ្ឌ គេប្រទះឃើញ តារាចម្រៀង សម្លេងផ្អែម មាស សុខសោភា ស្លៀកសំលៀកបំពាក់ប្រពៃខ្មែរមួយឈុត មើលទៅស្រស់ស្អាត គួរឲ្យគយគន់ជាខ្លាំង។ តារារូបនេះ បានបភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “រីករាយថ្ងៃចន្ទ ថ្ងៃដើមទ្រព្យ ហៃថ្មើហ្នឹងអត់ទៅវត្តទេហ៎ ? នាងខ្ញុំបាន២វត្តហើយ ជូនបុណ្យអ្នកទាំងអស់គ្នាផង។”។

ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើន នាំគ្នាចូល comment ព្រាតថា ៖ សាធុសាធុ ជ្រះថ្លាណាស់idolទាំងចិត្តទាំងកាយ, ស្អាតណាស់បង, មើលទៅសមសួន សុភាព រាបសារ ថ្លៃថ្នូរ, ពិតជាស្រស់ស្អាតណាស់អូន, ស្រ្តីខ្មែរពិតៗ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេល សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment