ប្រពៃណាស់! ក្រោយជីតាចាស់ជរាកំពុងមានជំងឺ និង ចិញ្ចឹមចៅ៤នាក់ទៀតនោះស្រាប់តែ លោកជំទាវ ហាក់ ដាណា និងឯកឧត្តម ហ៊ុន គឹមជាតិ បានឧបត្ថម្ភថវិការចំនួន

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ មហាជនជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុក បានមានការអាណិតអាសូរជាខ្លាំងដល់ក្រុមគ្រួសារមួយនៅខេត្តកំពង់ឆ្នាំង ខណៈដែលឪពុកក៏ស្លាប់ ហេីយថ្មីៗនេះម្តាយក៏ស្លាប់ចោលថែមទៀត ដែលធ្វេីឲ្យសម្ពាយដ៏ធ្ងន់មួយនេះត្រូវធ្លាក់លេីជីតាចាស់ជរា និងមានជំងឺថែមទៀត ចំណែកឯក្មេងទាំង៤រូបនេះវិញ ក៏គ្មានលទ្ធភាពរកប្រាក់ក្នុងការផ្គត់ផ្គង់ដល់ជីវភាពគ្រួសារមួយនេះផងដែរ។យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Phorn Chetra បានឲ្យដឹងថា៖

«សូមបងប្អូនក្នុងនិងក្រៅមេត្តាជួយស៊ែរបន្តនឹងជួយឧប្ថម្ភដល់កុមារកំព្រាទាំងបួននាក់បងប្អូននេះ អោយបានចូលរៀន និងមានផ្ទះសំបែងរស់នៅផង ឪពុកស្លាប់ចោលបាន3ឆ្នាំហើយរស់នៅជាមួយម្តាយមានជំងឺធំពោះនឹងបានស្លាប់កាលពីថ្ងៃ15-10 2019 បន្ទុកនេះក៍ធ្លាក់លើជីតាចាស់ជាអ្នកមើលការខុសត្រូវហើយលោកតាក៍មានជំម្ងីផងដែរ គាត់រស់នៅភូមិសុភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ កំពង់ឆ្នាំង»។ជាក់ស្តែង នៅថ្ងៃនេះផងដែរ លោក K01 និងនាយ តាក់ស៊ី រួមជាមួយក្រុមការបានចុះទៅដល់ផ្ទះខាងលើនេះ ដោយបាននាំយកគ្រឿងឧបភោគ និងថវិកាមួយចំនួនពី

សប្បុរសជូនដល់ពួកគាត់ ដែលពិតជាគួរឲ្យសង្វេគខ្លាំងណាស់។ ទន្ទឹមនឹងនេះដែរ លោក K01 ក៏បានមានការលេីកឡេីងដែរថា៖«ជំនួសមុខអោយក្មេងកំព្រាទាំងអស់ ពិតជាសូមអរគុណដល់លោកជំទាវ ហាក់ ដាណា និងឯកឧត្តម ហ៊ុន គឹមជាតិ ដែលបានផ្តល់ថវិកាចំនួន 400,000៛តាមរយះ K01 និងបងប្រុស តាក់ស៊ី»។ ដេីម្បីជ្រាបច្បាស់ សូមប្រិយមិត្តទស្សនាពីទិដ្ឋភាព និងការផ្តល់បទសម្ភាសន៍ពីលោក K01 ដូចតទៅ។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment