ទទួលយកមិនទាន់បានទេ! ក្រុមគ្រួសារមិនអស់ចិត្ត ក្រោយប្អូនស្រីម្នាក់ ទឹកដក់ក្នុងភ្នែកចា ក់១ម្ជុលស្លា ប់អ្នកជំងឺ

ហ្វេសប៊ុក ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយមន្ទីរពេទ្យភ្នែកឯកជនមួយ រងការចោទប្រកាន់ថា បានធ្វើឲ្យអ្នកជំងឺម្នាក់​បាត់បង់ជីវិតយ៉ាងឆាប់រហ័សបំផុត​ ទាំងពុំមានពាក្យលាក្រុមគ្រួសារបងប្អូនផង បន្ទាប់ពីចាក់ថ្នាំត្រឹមមួយម្ជុលប៉ុណ្ណោះ។ នេះជាការអះអាង​របស់ប្អូន​នារីរងគ្រោះ​ដែលបានដង្ហោយរកយុត្តិធម៌​នៅលើបណ្ដាញសង្គមហ្វេសប៊ុកថ្ងៃទី ៥ ខែសីហា ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក តាមប្រភពខាងលើ​បានបញ្ជាក់ទាំងមិនអស់ចិត្តថា បងស្រីរបស់ខ្លួនមាន​សុខភាពល្អរឹងមាំធម្មតា ហើយមាន​បញ្ហា​តែទឹកដក់ក្នុង​ភ្នែកប៉ុណ្ណោះ បែរជាមន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ បណ្ដែតបណ្ដោយឲ្យបងស្រីខ្លួន​ស្លាប់​បាត់បង់ជីវិតទាំងវ័យក្មេងមិនគួរឲ្យជឿដូច្នេះ។ ជាងនេះទៅទៀត ​នារីរងគ្រោះ​បានផុតដង្ហើមទៅ

ក្រោយ​ពេល​គ្រូពេទ្យចាក់ថ្នាំមិនដល់ ២ម៉ោងផង មុនរៀបចំវះកាត់ភ្នែក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ គណនីហ្វេសប៊ុក​របស់ប្អូនប្រុស​ជនរងគ្រោះ​មានឈ្មោះ Cheng Methona បាន​បង្ហោះរូបថតដោយភ្ជាប់ខ្លឹមសារ​មកជាមួយថា «សូមបងបានទៅកាន់សុគតិភពណាបង លឿនពេកហើយទទួុលយកមិនបានទេ អយុត្ដិធមណាស់សម្រាប់បងខ្ញុំ បងខ្ញុំមានសុខភាពរឹងមាំល្អធម្មតាមុនទៅវះកាត់ភ្នែក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយភ្នែកក៏មិនមានបញ្ហាអ្វីធ្ងន់ធ្ងរដែរ គ្រាន់តែមានទឹកដក់ក្នុងភ្នែក មុនពេលវះ ពេទ្យចាក់ថ្នាំតែមួុយម្ជុល បងខ្ញុំក៏សន្លប់បាត់ស្មារតី រហូតបាត់បង់ជីវិតត្រឹមតែរយៈពេល​មិនដល់ពីរម៉ោងផង។ ពេទ្យត្រូវទទួុលខុស​ត្រូវចំពោះ​អាយុជីវិតរបស់បងស្រីខ្ញុំ មិនមែនលុយ2000$ អាចសងជីវិត​បងខ្ញុំវិញបានទេ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ប្រភពបន្ថែមពីទំព័រហ្វេសប៊ុកសារព័ត៌មាន ហង្សតូច

ដែលបានសាកសួរគ្រួសាររងគ្រោះផ្ទាល់ បានបញ្ជាក់ថា សពនារីរងគ្រោះ​ឈ្មោះ សាវន រស់នៅ​បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចុងក្រោយខាងសាច់ញាតិបាន​ទទួលសំណងរួច​រាល់ផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែខាងបងប្អូននៅមិនអស់ចិត្តថា អ្នកជំងឺឈឺរត់រក​ពេទ្យតែដល់ទៅពេទ្យ បែរជាខុសបច្ចេកទេសដល់ថ្នាក់ស្លាប់​អ្នកជំងឺ រួចសងសំណង​បន្តិចបន្តួចបញ្ចប់រឿង។ ចុះបើប៉ះសាច់ញាតិលោកគ្រូពេទ្យវិញ គិតម៉េចដែរ(០៥-០៩-២០២០)។ បើមានករណីរហូតដល់​បាត់បង់ជីវិតហើយរួចខ្លួន គួរថ្នាក់ដឹកនាំខាង​លើជួយពិនិត្យមើលផង៕ប្រភព៖ខ្មេរឃ្លោបល

Related posts

Leave a Comment