ជីវិតនិងសង្គម
ជាតិមុនសាងអី! ជីវិត ស្រីនា សំណាងយ៉ាងនេះ បានប៉ាម៉ាក់ស្រលាញ់ ទុកដូចគ្រាប់ពេជ្រ (មានវីដេអូ)
ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយ ពីInfluencer ក៏ដូចជាYoutuber ដ៏មានឈ្មោះល្បីល្បាញជា ស្រីនា ដែលតែងតែបង្កើតវិដេអូVlogថ្មីៗជាច្រើនដែលទាក់ទងទៅនឹងការMakeup លើសពីនេះ ស្រីនាក៏ធ្លាប់ជាអតីតសិស្សពូកែនិទ្ទេសAមួយរូប កាលពីឆ្នាំ២០១៨កន្លងមកផងដែរ។
បន្ថែមពីនេះ បូករួមទាំងភាពវៃឆ្លាត និងភាពរួសរាយផងនោះ ធ្វើឱ្យហ្វេនៗមិនស្រលាញ់មិនបាន។ ថ្វីត្បិតតែ ស្រីនា តែងតែរវល់ជាមួយនឹងការងារសិល្បៈខ្លាំងប៉ុណ្ណាក៏ដោយ ក៏Influeicer ល្បីឈ្មោះរូបនេះ មិនចោលការសិក្សារបស់ខ្លួនដែរ ហើយការតស៊ូរបស់ ស្រីនា ដែលខំរៀនផង ខំធ្វើការផង ក៏បានហុចផលឱ្យពេលនេះ នាងទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សារបស់ស្រីនា នៅឯសហរដ្ឋអាមេរិក។
លើសពីនេះ នៅលើបណ្តាញសង្គម ក៏មានគេនាំគ្នាលើកតម្កើនសរសើរ ស្រីនា គ្រប់គ្នា ដោយក្នុងនោះ ក៏បានលើកឡើងអំពីភាពល្អឥតខ្ចោះនៅក្នុងជីវិតរបស់ ស្រីនា ដែលជានារីដ៏ពូកែទាំងចំណេះដឹង វង្សត្រកូលគ្រួសារ ជាពិសេសនោះ គឺមានប៉ាម៉ាក់ស្រលាញ់មើលថែមនិងតែងតែផ្ដល់ភាពស្និតស្នាលជានិច្ច។ ជាក់ស្ដែង ស្រីនា កាន់តែធ្វើឲ្យហ្វេនជាច្រើនលួចច្រណែន នឹងសកម្មភាពដ៏កក់ក្តៅរបស់លោក ប៉ាដែលមើលថែកូន នៅក្បែរថែមទាំងដើរស្ពាយការបូបឲ្យកូនស្រីប្រៀបបាននឹងគូស្នេហ៍ដ៏ផ្អែមល្ហែមអញ្ចឹង៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។
ជីវិតនិងសង្គម
បែកពី អាហ្វ្រីគីនីន អតីតតារាសម្តែង កែវ វល័ក្ខ បើកបង្ហាញសម្រស់គូដណ្តឹង សង្ហាខ្លាំង
ពិតណាស់ លោក អាហ្វ្រីគីនីន គឺជាអតីតពិធីករល្បីឈ្មោះម្នាក ដែលកាលនោះរូបលោកមានប្រជាប្រិយភាពជាខ្លាំង ប៉ុន្តែមួយរយៈពេលមកនេះ លោកមានរឿងអាស្រូវបន្តកន្ទុយគ្នា អស់ពីរឿងបំណុល ពេលនេះ មានបញ្ហារកាំរកូស នឹងជីវិតគ្រួសារ ខណៈកំពុងមានក្តីសុខ នឹងអ្នកថ្មី តែអតីតភរិយាទម្លាយចរិកពិត ជាមនុស្សប្រុសគ្មានទំនួលខុសត្រូវ ។
ទោះបីជា អតីតភរិយា ចេញមកទម្លាយរឿងផ្ទៃក្នុងរបស់លោក អាហ្វ្រីគីនីន ដោយលើកឡើងថា គ្មានអ្វីគួរស្តាយនោះឡើយ រូបនាងចេញមកគឺចង់ឲ្យអតីតស្វាមី ជួយចិញ្ចឹមកូន និងសងបំណុល ដែលរូបលោកបានបន្សល់ទុកឲ្យគ្រួសារ ព្រោះរូបនាងក៏មានគូដណ្តឹងថ្មី ដែលបានរៀបពិធីប្រពៃណីកាលពីខែមេសា កន្លងទៅនេះ ។
ក្រោយ ចែកផ្លូវគ្នាដើររៀងខ្លួន អ្នកទាំងពីរសុទ្ធតែរកបានដៃគូថ្មីដូចគ្នា ដោយអតីតតារាសម្តែង កែវ វល័ក្ខ របានគូដណ្តឹងថ្មី សង្ហាខ្លាំង អាយុប្អូនដល់ដល់ទៅ ១០ ឆ្នាំ ខណៈឯលោក លាន អាហ្វ្រីគីនីន រកបានគូស្នេហ៍ថ្មី ជាស្រ្តីមេម៉ាយសាច់សខ្ចី ស្អាតដូចបវរកញ្ញា ។
តួយ៉ាង មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយរូបសម្រស់គូដណ្តឹងរបស់ អ្នកនាង កែវ វល័ក្ខ មិនត្រឹមតែសង្ហា រីឯមុខមាត់វិញ ក៏មើលទៅសុខភាពរមទមយ គួរឲ្យស្រលាញ់ជាខ្លាំង ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
ជីវិតនិងសង្គម
អានចប់រំជួលចិត្តណាស់! ចំថ្ងៃទិវាបុណ្យឪពុក ស្រាប់តែ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទម្លាយវីដេអូក្រាបថ្វាយបង្គំលោកឪពុក រួចភ្ជាប់សាររៀបរាប់បែបនេះថា…(មានវីដេអូ)
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃទិវាបុណ្យឪពុក ហើយគេក៏បានឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទម្លាយវីដេអូ ដែលជាសកម្មភាពក្រាបថ្វាយបង្គំលោកឪពុកជាទីស្រលាញ់របស់ខ្លួន ដោយភ្ជាប់សារយ៉ាងវែងអន្លាយដែលមានន័យថា៖
“ទោះបីលោកពុកមិនបានរៀនសូត្រ មិនចេះអក្សរ ប៉ុន្តែលោកពុកមានមហិច្ឆិតាខ្ពស់ណាស់ លោកបានប្រឹងប្រែងយកកម្លាំងបាយ ដើររែកដីដោះស្រាយជីវភាព ហើយគាត់ហ៊ានណាស់ ដាច់ចិត្តប្រថុយលក់ដីស្រែអស់ ប្រឹងបណ្ដុះបងប្រុសម្នាក់ ឲ្យបានរៀនសូត្រ ដែលជាក្ដីសង្ឃឹម និងសរសទ្រូងដល់ប្អូនៗ ។
ដោយសារឃើញការលំបាករបស់ឪពុកខ្លាំងពេក កាលនោះ បងប្រុសខ្ញុំសុំម៉ែ ឈប់រៀននៅធ្វើការនៅភ្នំពេញ ទាំងដែលអាយុមិនទាន់គ្រប់18 ឆ្នាំផង។ ពេលបងប្រុសមកធ្វើការភ្នំពេញ រកកោះត្រើយមិនឃើញទេ គឺមិនសូវបានដូចបំណងលោកពុកគិត តែយ៉ាងណាលោកពុកនៅតែមានជំនឿចិត្តលើកូនប្រុសគាត់ជានិច្ច ។
ខ្ញុំធ្លាប់លឺបងប្រុសនិយាយពេលគាត់បរាជ័យត្រលប់មកពីភ្នំពេញប្រាប់ម៉ែថា (ម៉ែបើសិនជាគាត់ស្លាប់ គ្រួសារយើងមានហូបចុកគ្រប់គ្រាន់ គាត់នឹងស្លា.ប់ភ្លាម) ។ ម៉ែងាកមើលមកបងប្រុសហើយស្ដីអោយថាកុំនិយាយអោយពុកលឺមិនបានទេប្រយ័ត្នពុកខឹង តែទឹកភ្នែកម៉ែវិញពេលនោះហូព្រោះសំដីបងចាក់ដោតបេះដូងគាត់ពេក
តាមពិតលោកពុកដឹងរឿងទាំងអស់ តែលោកនៅតែមិនហូរទឹកភ្នែក គាត់មិនអោយកូនបាក់ទឹកចិត្ត ។ រហូតអស់ជំរើសតស៊ូនៅភ្នំពេញ បងប្រុសលឺថាទៅកូរ៉េប្រាក់ខែច្រើនក៏ប្រាប់លោកពុក លោកពុកចាប់ផ្ដើមមានក្ដីសង្ឃឹមខ្លាំងជឿជាក់លើកូនគាត់អាចធ្វើបាន បងប្រុសដើរដាក់ពាក្យ តាំងពីសម័យក្រុមហ៊ុននៅជិតប៉ុស្តិ៍លេខ3 តែអត់ជាប់ ក្រោយទៀតក្រុមហ៊ុនរើសខាងកសិកម្មនៅក្បែរស្ប៉ាក
គឺទៅជាមួយខ្ញុំ ក៏មិនជាប់ទៀត កាលនោះខ្ញុំក៏មិនទាន់គ្រប់អាយុទេ ហើយខ្ញុំធ្វើអត្តសញ្ញាណបណ្ណតំឡើងអាយុ 2ឆ្នាំ បង្គ្រប់រហូតដលសព្វថ្ងៃ បន្ទាប់មកទៀតដាក់ពាក្យនៅក្រុមហ៊ុនជិតវិមានឯករាជ្យ បានជាប់ហើយតែគ្មានលទ្ធភាព បង់ថវិកា 3500$ ក៏មិនបានទៅទៀត ។ ក្រោយមកទៀតទើបក្រសួងការងារចាប់ផ្ដើមជ្រើសរើស និងឱ្យសិក្សានៅសាលាកប់ស្រូវ ខ្ញុំមិនហ៊ានដាក់ពាក្យព្រោះគ្មានលទ្ធភាពក្នុងការបង់ថ្លៃសាលា
គឺលោកពុកសម្រេចឲ្យបងប្រុសរៀនតែម្នាក់ទេ ដើម្បីបានទៅ ចាំយោងគ្នាតាមក្រោយ ទុកឲ្យខ្ញុំនិងប្អូនប្រុសនិមល់នៅធ្វើការ ដើម្បីផ្គត់ផ្គង់ដោះស្រាយគាត់រៀនសិន បងប្រុសប្រឹងរៀនណាស់ប្រឡងជាប់ហើយនៅរង់ចាំ 2 ឆ្នាំ ទើបធ្លាក់ឈ្មោះមកក្នុងឆ្នាំ 2008 ពុកដើរចងការគេផង ខ្ចីគេផងព្រោះពេលនោះអស់ស្រែលក់ហើយ ដោះស្រាយយ៉ាងណាបានទៅកូរ៉េសិន ។
និយាយទៅបងប្រុសតស៊ូតាំងពីឆ្នាំ1997 ដល់ឆ្នាំ2008 ជាការុញច្រានរបស់លោកពុកទើបបានទៅកូរ៉េ។ គិតទៅតស៊ូរយ:ពេល11ឆ្នាំទើបបានទៅកូរ៉េ បើទៅកូរ៉េបងប្រុសប្រហែសតែបន្តិច អ្វីគ្រប់យ៉ាងនឹងរលាយអស់ ។ (លោកពុករឹងមាំណាស់មានរឿងអីក៏ដោយមិនងាយហូរទឹកភ្នែកទេ) តែបែជាហូរទឹកភ្នែកនៅពេលកូនថ្វាយបង្គុំ។
ខ្ញុំរស់នៅក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជារឿងពិត មិនមែនជារឿងនិទានអ្វីទេ ក្នុងភូមិអ្នកណាក៏ដឹងដែរ ថាឪពុកចិត្តធំ សុខចិត្តទៅរែកដីលក់ស្រែដើម្បីឲ្យកូនទៅរៀន។ នៅក្នុងភូមិខ្ញុំ កាលនោះអ្នកដែលរែកដី ជាអចិន្ត្រៃយ៍មានតែពីរនាក់ទេ គឺឪពុកខ្ញុំ និងពូទុន តែពូទុនគាត់បានស្លា.ប់ហើយ ។
ពេលនោះបើគ្មានក្រសួងការងារ និងការឯកភាពរបស់រាជរដ្ឋាភិបាលកម្ពុជានិងកូរ៉េ គ្រួសារខ្ញុំក៏គ្មានឱកាសបានទៅកូរ៉េដែរ ហើយមិនមែនតែកម្ពុជាទេដែលទៅធ្វើការងារនៅកូរ៉េ មានថៃ វៀតណាម ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ចិន ស្រីលង្កា និងមានច្រើនទៀត……. ហើយកូរ៉េខ្លួនឯងក៏ធ្លាប់ទៅធ្វើជាពលករគេដែរ ។ តើមានបងប្អូនណាខ្លះ ដឹងថាកូរ៉េធ្លាប់ធ្វើពលករឲ្យគេ? ហើយធ្វើឲ្យប្រទេសណាខ្លះ? ហើយក្នុងចន្លោះពេលណា?” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
ជីវិតនិងសង្គម
លក់ទ្រព្យអស់ ដោះបំណុលម្តាយញៀ.នល្បែង បូរមី ទម្លាយនៅសល់ជិត១០ម៉ឺនទៀត(មានវីដេអូ)
កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនមានការផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញស្រីស្អាត បូរមី Live នៅលើបណ្តាញសង្គមយំគគ្រូកតូចចិត្តរឿងម្តាយធ្វើបាបចិត្តម្តងហើយម្តងទៀត យកលុយពីផ្ទះម្តងៗរាប់ពាន់ រាប់ម៉ឺនដុល្លារ ចូលកាស៊ីណូ បំផ្លាញកូនស្រី សូម្បីតែផ្ទះបង់រំលោះក៏ត្រូវអស់ដែរ ។
យ៉ាងណាមិញ បន្ទាប់ពីធ្វើការ Live យំគគ្រូកធ្វើឲ្យមហាជនជាច្រើនបានានាំគ្នាអាណិតដល់នាងគ្រប់គ្នា ដោយម្តាយគេខ្លះជួយចម្រើនកូន តែម្តាយរូបនាង បែរមិនចេះអាណិតចិត្តដល់កូនស្រីបន្តិចសោះ កូនសុំអង្វរច្រើនដង កុំឲ្យលេងល្បែង ព្រោះគ្មានចម្រើន តែម្តាយមិនស្ដាប់ ។
ដោយឡែក ក្រោយចាកចេញពីផ្ទះអស់មួយរយៈ សង្ស័យពេលនេះអស់លុយរលីង រូបនាងក៏បង្ហោះវីដេអូនៅលើតាមបណ្តាញ TikTok ថាម្តាយត្រឡប់មកវិញ ខណៈពេលខ្លួនលក់អ្វីគ្រប់យ៉ាងអស់រលីង មិនថាជា កាបូបថ្លៃៗដែលរូបនាងធ្លាប់ស្រលាញ់ ខោអាវ ប្រមូលសងគេខ្លះៗ ហើយពេលនេះនៅសល់ដលទៅ ៦៦០០០ ដុល្លារទៀតឯណោះ តែរូបនាងគ្មានរអ៊ូរទាំអ្វីឡើយ តែរីករាយពេលឃើញម្តាយត្រឡប់មកវិញ ។
បន្ទាប់ពីបានឃើញវីដេអូឃ្លីបនៅលើបណ្តាញសង្គម TikTok ហើយនោះក៏មានបណ្តាអ្នកគាំទ្ររូបនាងបាននាំគ្នាចូលទៅ ខំមិន ផ្តល់ជាកម្លាំងចិត្តជាខ្លាំងទៅលើរូបនាង ហើយអ្នកខ្លះទៀតក៏បានលើកឡើងថា៖ “ល្អប្រពៃណាស់ក្មួយ កូនជួយរ៉ាប់រងម៉ែចឹងទេវតាស្រោចស្រង់ហើយណាក្មួយ, ស៊ូៗចែលុយអាចរកបានទេចែ, ស៊ូៗចេ ដើម្បីគ្រួសារមិនស្រយ៉ត់ទេ, ជឿជាក់លើចែ ចែជាមនុស្សរឹងមាំ, បងពិតល្អ ទោះបងធ្លាក់ដល់ចំណុចក៏ធ្លាក់មិនយូរដែរព្រោះបងជាកូនល្អ សូៗបង, តស៊ូសម្រាប់ដើរទៅមុខបន្តទៀត” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
- កម្សាន្ត3 months ago
តាមពិតចឹងសោះ! ទេព បូព្រឹក្ស ទម្លាយមូលហេតុ ដែលពួយឈុតអាវស ខោខូវប៊យ ចូលរួមថ្ងៃមង្គលការ ទឹម រដ្ឋា
- ជីវិតនិងសង្គម2 months ago
អ្នកណាធ្វើចិត្តបាន! លី អ៊ីវ៉ាធីណា បាត់បង់មនុស្សជាទីស្រឡាញ់ ត្រឹមមួយប៉ប្រិចភ្នែក
- ជីវិតនិងសង្គម2 months ago
វាសនាមិនទៀង ធ្លាប់តែផូរផង់ស្អាត តែជីវិត សុនីតា ពេលនេះ…..
- ជីវិតនិងសង្គម3 months ago
សល់ ១០ ថ្ងៃទៀតចូលរោងការ កូនកំលោះបែរជាត្រូវឆ-ក់ខ្សែភ្លើ-ងស្លា-ប់ចោលកូនក្រមុំ ពេលកំពុងរៀបចំផ្ទះ
- ព័ត៌មានថ្មីៗ3 months ago
ព្រះអើយ! បុរសម្នាក់ពុ.ល.ថ្នាំដាក់បង្គន់ ស្ល-ា.ប់ចោលកូនទើបចេះហៅប៉ាៗ និង គ្រួសារ គួរខ្លោចចិត្ត
- ជីវិតនិងសង្គម3 months ago
ទីបំផុតប្ដី សូដា នីតា ព្រមចេញមុខនិយាយរឿងនៅពីក្រោយខ្នង ក្រោយប្រពន្ធប្រកាសលែងលះ
- កម្សាន្ត3 months ago
ស្អាតដូចឋានសួគ៌ចឹង! តារាចម្រៀង ឱក សុគន្ធកញ្ញា ដាក់មួយបទជាចំណងដៃជូនពរក្នុងថ្ងៃមង្គលការ ទឹម រដ្ឋា ស្ដាប់ហើយរំភើបជំនួស…(មានវីដេអូ)
- កម្សាន្ត2 months ago
កាន់តែជោគជ័យ តន់ ច័ន្ទសីម៉ា មិនភ្លេចគុណអតីតគ្រូបង្វឹក ឱក សុគន្ធកញ្ញា ថែមទាំងធ្វើរឿងមួយគួរឱ្យសរសើរ