ល្អខ្លាំងណាស់! ឡដុ តសំរា មថ្នាក់ស្រុក​ កំពុងតែលេចចេញជារូបរាងហើយ រដ្ឋបាលស្រុកបន្ទាយស្រី​នឹងចាប់ផ្តើម ប្រមូលសំរាមតាមភូមិទាំងអស់ យកមកដុ តនៅទីនេះ បើមានគ្រប់ខេត្តមិនដឹងល្អយ៉ាងណា….

នៅមុននេះបន្តិចដោយយោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោកអភិបាលស្រុកបន្ទាយស្រី បានធ្វើផ្សព្វផ្សាយទាំងស្រុងថា«ឡដុ តសំរា មថ្នាក់ស្រុក»កំពុងតែលេចចេញជារូបរាងបណ្តើរៗហើយ! ចាប់ពីខែក្រោយទៅ រដ្ឋបាលស្រុកបន្ទាយស្រីនឹងចាប់ផ្តើមដំណើរការប្រមូលយកសំរាមមកពីតាមភូមិទាំងអស់ ដើម្បីយកមកដុតនៅទីនេះ ដែលជាជំហានដំបូងក្នុងការដោះស្រាយបញ្ហាគ្រប់គ្រងសំរា ម និងសំណល់រឹងនៅក្នុងស្រុក។

”កន្លែងរក្សាទុកសំរា មបណ្តោះអាសន្ននៅតាមភូមិ” ដែលត្រូវបានរៀបចំរួចជាស្រេចនៅគ្រប់ភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីកាលពីពេលថ្មីៗនេះ នឹងក្លាយទៅជាកន្លែងប្រមូលផ្តុំសំរា មសាធារណៈរបស់ភូមិ ដែលបងប្អូនអ្នកភូមិទាំងអស់អាចយកសំរា មមកបោះចោលដោយឥតគិតថ្លៃបាន តែនឹងមានតម្រូវឱ្យមានការវេចខ្ចប់ទុកដាក់ត្រឹមត្រូវ ងាយស្រួលក្នុងការប្រមូលយកបន្តទៅដុ តនៅឡដុ តសំរា មថ្នាក់ស្រុកជាប្រចាំ។

យន្តការនេះគឺជាដំណោះស្រាយបឋម តែទៀងទាត់និងជាប្រចាំ ដើម្បីដោះស្រាយបញ្ហាកកស្ទះសំរា មនៅក្នុងភូមិ និងនៅរាយប៉ាយនៅតាមទីសាធារណៈ ដែលចេះតែកើនឡើងបន្តិចម្តងៗ មិនអាចដុ តក ប់នៅតាមផ្ទះរៀងៗខ្លួនបានអស់ និងមិនដឹងយកទៅចោលនៅទីណាបាន។ បូកផ្សំនឹងយុទ្ធនាការបរិស្ថានដែលតម្រូវឱ្យមេភូមិទាំងអស់ដឹកនាំការរើសសំរា មនៅ

ក្នុងភូមិយ៉ាងតិចមួយខែម្តង សង្ឃឹមថាបញ្ហាសំរា មនៅក្នុងភូមិនីមួយៗនឹងត្រូវបានកាត់បន្ថយ។ ដោយឡែក សេវាប្រមូលសំរា មយកកម្រៃនៅតាមផ្ទះ អាជីវកម្ម និងតាមទីប្រជុំជននានា ដែលជាយន្តការអចិន្ត្រៃយ៍និងពេញលេញ នឹងត្រូវបានរៀបចំបន្ថែមផ្សេងទៀតនាពេលខាងមុខ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលស្វែងរកភាពងាយស្រួល និងសេវាប្រមូលដល់ផ្ទះ។

ឆ្លៀតឱកាសនេះ ជួសមុខឱ្យប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីទាំងមូល ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ចំពោះការយកចិត្តទុកដាក់លើស្រុកទេសចរណ៍មួយនេះ ដោយបានផ្តល់ជូនឡដុតសំរាម និងសម្ភារៈដឹកជញ្ជូនមួយចំនួន ដើម្បីរដ្ឋបាលស្រុកអាចគ្រប់គ្រងបញ្ហាសំរាមដោយខ្លួនឯង។​ “ជាស្រុកបេតិកភណ្ឌ យើងត្រូវចេះផ្តល់ការគោរពដល់ប្រាង្គប្រាសាទ និងកេរដំណែលរបស់ដូនតាយើង ដោយមិនត្រូវបោះចោលសំរាមពាសវាលពាសកាលនោះទេ ហើយត្រូវបង្ហាញភាពជាគំរូដល់ភ្ញៀវទេសចរដែលមកលេងស្រុកបន្ទាយស្រីផងដែរ!៕

Related posts

Leave a Comment